ពិព័រណ៍ផលិតផលខ្មែរ គាំទ្រដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ ដែលផ្តួចផ្តើមដោយ B.R.B Cambodia រៀបចំឡើងចំនួនពីរទីតាំង គឺនៅ ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និង ផ្សារទំនើប ជីប ម៉ុង សែនសុខ រៀងរាល់ថ្ងៃសៅរ៍និងអាទិត្យ។ ពិព័រណ៍ផលិតផលខ្មែរនេះធ្វើឡើងនៅ ផ្សារទំនើប ជីប ម៉ុង សែនសុខ ក្នុងឆ្នាំ២០២២នេះ គឺចាប់ផ្តើមនៅថ្ងៃទី២៩ខែមករា រហូតដល់ថ្ងៃទី២០ខែកុម្ភៈ។ ចំណែកនៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល គឺធ្វើនៅថ្ងៃទី២២ខែមករា រហូតដល់ថ្ងៃទី២០ខែកុម្ភៈដូចគ្នា។​

សូមសាធារណជន មកគាំទ្រផលិតផលខ្មែរទាំងអស់គ្នា !

ផលិតផលដែលតាំងពិព័រណ៍មាន៤ប្រភេទសំខាន់ៗ ដូចជា ប្រភេទអាហារ ប្រភេទផលិតផលម៉ូដនិងគ្រឿងតុបតែង ប្រភេទផលិតផលតុបតែងផ្ទះ និងប្រភេទផលិតផលសុខុមាលភាព។ ផលិតផលអាហារមានដូចជា គ្រឿងទេស ម្រេច ទឹកឃ្មុំ បង្អែម ផ្លែឈើ បន្លែស្រស់ ជាដើម។ ផលិតផលម៉ូដនិងគ្រឿងតុបតែង មានសម្លៀកបំពាក់ កន្សែងឬក្រមា កាបូប គ្រឿងអលង្ការ និងក្រណាត់ដែលធ្វើដោយដៃ។ ផលិតផលតុបតែងផ្ទះ មានដូចជា គ្រឿងតុបតែងផ្ទះដែលធ្វើអំពីឈើ ថ្ម ផ្តៅ ឬស្សី កំផ្លោកជាដើម ដែលបានធ្វើឡើងដោយបងប្អូន សិប្បករខ្មែរដែលមានស្នាដៃយ៉ាងចំណាននិងថ្វីដៃយ៉ាងល្អឯក។ ផលិតផលសុខុមាលភាព មានដូចជា ស្រ្កាប់ធម្មជាតិ ប្រេងលាប ទៀន ទឹកអប់ដែលសុទ្ធសឹងចម្រាញ់ឡើងដោយរុក្ខជាតិខ្មែរ (ធម្មជាតិពិតៗ)។

B.R.B Cambodia រៀបចំកម្មវិធីនេះឡើងដើម្បី លើកកម្ពស់ផលិតផលក្នុងស្រុក និងរៀបចំកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ដើម្បីអោយសហគ្រិនខ្មែរមានឱកាសប្រឡូកក្នុងមុខជំនួញ រួមទាំងជំរុញអោយសិប្បករក្នុងស្រុកបង្កើនការផលិតនិងលក់ផលិតផលទាំងនោះ ដែលនេះជួយជំរុញសកម្មភាពអាជីវកម្មនិងជីវភាពរបស់ពួកគាត់អោយកាន់តែប្រសើរ។

B.R.B Cambodia ថ្លែងអំណរគុណដល់ផ្សារទំនើបជីប ម៉ុង ទាំង២ទីតាំង គឺ ផ្សារទំនើបជីប ម៉ុងណូរ៉ូ ម៉ល និងផ្សារទំនើបជីប ម៉ុងសែនសុខ ដែលតែងតែគាំទ្រស្នាដៃផលិតផលខ្មែរ និងផ្តល់ជាទីតាំងសំរាប់ការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលនេះគឺជាស​កម្មភាពគាំទ្រដល់សិប្បករក្នុងស្រុកនិងលើកកម្ពស់ផលិតផលខ្មែរដល់សាធារណជនក៏ដូចជាជនបរទេសកាន់តែស្គាល់ពីផលិតផលក្នុងស្រុករបស់កម្ពុជា។ គូររំលឹកថា ក្រុមហ៊ុនជីប ម៉ុង រីថែល ដែលមានដំណើរការផ្សារទំនើបជីប ម៉ុង ចំនួន៣ទីតាំង តែងតែចូលរួមក្នុងការងារមនុស្សធម៌នានា ដូចជាចូលរួមជួយផ្តល់ទីតាំង ការបរិច្ចាគឈាម និងចូលរួមផ្សព្វផ្សាយអំពី ការតាំងពិព័រណ៍ផលិតផលខ្មែរនេះជាដើម ដែលជាសម្មភាពជួយសង្គមយ៉ាងល្អ។

លើសពីនេះB.R.B Cambodia ព្រមទាំងអរគុណដល់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ ដែលតែងតែគាំទ្ររាល់សកម្មភាពរបស់ B.R.B Cambodia។ គួរបញ្ជាក់ថា B.R.B Cambodia ធ្លាប់រៀបចំពិព័រណ៍ផលិតផលខ្មែរនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ។ បន្ថែមពីលើនេះ B.R.B Cambodiaក៏បានចូលរួម ពិព័រណ៍ពិភពលោក World Expoនៅទីក្រុងឌូបៃ ដើម្បីបង្ហាញវប្បធម៌ អរិយធម៌ សិល្បៈ និងផលិតផលខ្មែរជាដើម អោយបរទេសបានស្គាល់ពីកម្ពុជាអោយកាន់តែទូលំទូលាយ។

នៅដើមឆ្នាំ២០២២នេះ សូមអស់លោកអ្នក កុំភ្លេចមកលេងនិងទិញទំនិញការតាំងពិព័រណ៍ផលិតផលខ្មែរ នៅផ្សារទំនើប ជីប ម៉ុងណូរ៉ូ ម៉ល និងផ្សារទំនើប ជីប ម៉ុង សែនសុខ រៀងរាល់ថ្ងៃសៅរ៍និងអាទិត្យទាំងអស់គ្នា ដែលកម្មវិធីនេះបិទបញ្ចប់ នៅថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២២។​

ព័ត៌មានបន្ថែមសូមចូលទៅកាន់

Share.