ភ្នំពេញ៖ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តហ្វតធូននឺពណ៍ត្រេអុីពាក់ស្លាកលេខខេមរៈភូមិន្ទ05 2-6055 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវលេខ 51 ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កែងជាមួយផ្លូវលេខ 228 ក៏មានរថយន្តអាល់ហ្វាតស៊េរីទំនើបពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខកំពង់ចាម 2C-5555 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត មកបុកពេញទំហឹងបណ្ដាលឲ្យ រថយន្តអាល់ហ្វាតរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯរថយន្តហ្វតធូននឺរងការខូចខាត ទ្វារខាងស្ដាំដោយក្រពិតបន្តិចបន្តួចតែប៉ុណ្ណោះ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅយប់ថ្ងៃទី 30 ខែមករា ឆ្នាំ 2022 ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុភាគីទាំងពីរបានជជែកចរចាគ្នាដោយសុខចិត្តយករថយន្តទៅជួសជុលរៀងៗខ្លួនដោយមិនរំខានសមត្ថកិច្ចធ្វើការវាស់វែងនោះទេ។

Share.