បាត់ដមបង៖ រថយន្តដឹកត្រី បើកលឿនបុកខឿនផ្លូវ និងខឿនស្ទឹង ប៉ើងធ្លាក់ចូលស្ទឹងសង្កែ បណ្តាលឲ្យស្លាប់ម្នាក់នៅខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯង កាលពីវេលាម៉ោងជិត ៤ទៀបភ្លឺ ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្នុងស្ទឹងសង្កែត្រើយខាងលិច ក្នុងក្រុមទី០៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង/ ខេត្តបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុ បានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកអ៉ីស៊ុយស៊ុយ ពណ៌ទឹកសមុទ្រ ដឹកត្រី បើកបរយ៉ាងលឿនតាមបណ្តោយផ្លូវលេខ០១ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុបានរ៉េច ង្កួតបុកខឿនផ្លូវហើយបន្តល្បឿនទៅបុកនឹងខឿនស្ទឹងមួយសារទៀត រួចហោះធ្លាក់ចូលក្នុងទឹកស្ទឹងសង្កែតែម្ត ង។

ជនរងគ្រោះមានឈ្មោះវ៉ាង សារិទ្ធ ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្រុមទី ២២ ភូមិវត្តគរស ង្កាត់វត្តគរ ក្រុងបាត់ដំបង។ បើតាមពលរដ្ឋនៅកន្លែងកើតហេតុសន្និដ្ឋានថា ករណីនេះអាចបណ្តាលមកពីងងុយដេ កបានជាបើរ៉េចង្កូតមុតខឿនផ្លូវបែបនេះ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ រួចស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោក។ ចំណែកសពជនរងគ្រោះបានរក្សាទុករង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.