ក្លិបបាល់ទាត់ វិសាខា បានប្រកាសនាំចូលខ្សែប្រយុទ្ធជនជាតិប្រេសុីល Paulo Victor នាយប់ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២២ ត្រៀមខ្លួនសម្រាប់ការប្រកួត Cambodian Premier League រដូវកាលថ្មីខាងមុខ។

Paulo Victor គឺជាអតីតខ្សែប្រយុទ្ធដ៍មុតស្រួចម្នាក់របស់ក្លិបបាល់ទាត់ ភ្នំពេញក្រោន អំឡុងពេលចំណាយពេលចំនួន២រដូវកាល ចាប់ពីឆ្នាំ ២០១៨-២០ ហើយបន្តចូលរួមជាមួយ​ក្លិប Al Hidd Club របស់បារ៉ែន និងចុងក្រោយនៅក្លិប Esporte Clube Vitória ក្លិបលីគទី២របស់ប្រទេសប្រេស៊ីល ដែលជាទឹកដីកំណើតរបស់ខ្លួន។

បច្ចុប្បន្ន វិសាខា មានកីឡាករបរទេសរហូតដល់ ៦រូប ហើយគេមិនទាន់ដឹងច្បាស់ ១០០ភាគរយ ថាកីឡាកររូបណាក្នុងចំណោម Lee Jae Gun, Athiu Kenjok, Khan Mohammed Faeez, Marcos Vinicius និង Junior De Barros ត្រូវចាកចេញ បន្ទាប់ពីការមកដល់ Paulo Victor ប៉ុន្តែភាគរយខ្ពស់នោះគឺ Junior De Barros

Telegram-Troryorng
Share.