ភ្នំពេញ៖ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា ដំបូងឡើយគេឃើញម៉ូតូឌ្រីមសង់មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1JE-0036 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកើត ដោយដឹកម្នាស់ពេញលើម៉ូតូ លុះមកដល់កែងផ្លូវលេខ 95 ក៏មានរថយន្ដសេរីទំនើបអាល់ហ្វាតពណ៌ខ្មៅ 1គ្រឿងពាក់ស្លាកលេខភ្នំពេញ 2AZ-6196 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ លេខ 95 ក្នុងទិសដៅពីជើងទៅត្បូង ឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវម៉ូតូបុកពេញទំហឹងបណ្ដាលឱ្យម៉ូតូ រងការខូចខាតយ៉ាងដំណំ ម្នាស់រាយប៉ាយពេញលើផ្លូវ ឯរថយន្តរងការខូចខាតក្រពឹតទ្វារអស់មួយចំហៀង។ ចំណែកអ្នកបើកបរម៉ូតូរងរបួស ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី 7 ខែកុម្ភៈឆ្នាំ 2022 ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ខណ្ឌចំការមនបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងរួចនាំយកម៉ូតូនិងរថយន្តយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។

Share.