ភ្នំពេញ: បើតាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា ដំបូងឡើយខ្លួនជិះម៉ូតូឌ្រីមសង់មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CH-3619 បើកបរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិច លុះមកដល់ក្បែរអាវុធហត្ថរាជធានីភ្នំពេញ ក៏មានជនសង្ស័យមួយក្រុមជិះម៉ូតូប្រហែល 10 គ្រឿងប្រើប្រាស់កាំបិតតាំងតោ និងដាវសំម៉ូរ៉ៃ កាប់មកលើខ្លួនប្លន់យកម៉ូតូបានសម្រេច។

ក្រោយជួបហេតុការណ៍ខាងលើ ជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងទេ ដោយសុខចិត្តជិះដើររកខ្លួនឯងជុំវិញទីក្រុងភ្នំពេញ ស្រាប់តែជិះមកដល់សួននាគបាញ់ទឹក  ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ក៏ឃើញម៉ូតូខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ដួលគរលើគ្នា ជាមួយម៉ូតូឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងទៀត ពាក់ស្លាកលេខកែប 1B-5608 បាត់ទៅហើយ ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូនេះ ក៏មានអ្នករងរបួសត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យដែរ។

ករណីកាប់ប្លន់នេះកើតឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2022 តាមបណ្ដោយផ្លូវវ៉េងស្រេង ក្បែរអាវុធហត្ថរាជធានីភ្នំពេញ។

ះថ្ន

ក្រោយពីរកម៉ូតូឃើញជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ស្ទឹងមានជ័យ 3 ដើម្បីសុំកិច្ចសហការជាមួយនឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចតុមុខយកម៉ូតូមកវិញ៕

Share.