ភ្នំពេញ៖ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា ដំបូងឡើយមានយុវជនពីរក្រុមវាយប្រតាយប្រតប់គ្នានៅមុខក្លិបកម្សាន្តមួយកន្លែង ដោយទំនាស់ផ្ដើមចេញឡើងពីរឿងដណ្ដើមសង្សាគ្នា តាមបណ្ដោយផ្លូវលេខ 1986 ដោយគ្នាមួយក្រុមវាយប្រតាយប្រតប់គ្នាទៅលើយុវជនម្នាក់ វាយនឹងស្បែកជើង មួកការពារសុវត្ថិភាព ឃើញដូចនេះបុរសម្នាក់ ដែលនៅក្បែរនោះបានចូលឃាត់កុំឲ្យមានការវាយតប់គ្នាដូចនេះនេះ។

នៅអំឡុងពេលកើតហេតុខាងលើ សមត្ថកិច្ចអាវុធហត្ថ ដែលឈរជើងការពារនៅក្បែរកន្លែងកើតហេតុក៏បានចូលវៃខ្នោះបុរស ដែលចូលឃាត់គេនោះ ស្រាប់តែភាគីបុរសដែលត្រូវវាយខ្នោះនោះស្រែកជេរប្រមាថសមត្ថកិច្ចថា មកចាប់តែអ្នកចូលឃាត់ អ្នកដែលវាយតប់គ្នាមិនគិតចាប់។ ដោយមានកាជេប្រមាថ អាវុធហត្ថខណ្ឌសែនសុខក៏បានឃាត់ខ្លួនបុរស ដែលជេរប្រមាថទៅលើសមត្ថកិច្ច ដែលចុះអនុវត្តច្បាប់ ក្នុងករណីហិង្សានេះបញ្ជូនខ្លួនទៅកាន់មូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខដើម្បីសួរនាំ។

ករណីហិង្សាបង្កការភ្ញាក់ផ្អើលពេញផ្លូវនេះកើតឡើងនៅតាមបណ្ដោយផ្លូវលេខ 1986 មុខក្លិបកម្សាន្តមួយកន្លែង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុក្មេងទំនើងដែរវាយប្រតាយប្រតប់គ្នានៅមុខក្លឹបគិចខ្លួនបាត់ស្រម៉ោល។ សមត្ថកិច្ចអាវុធហត្ថខណ្ឌសែនសុខបានឃាត់ខ្លួនបុរស ដែលជេរប្រមាថលើសមត្ថកិច្ចដែលចុះអនុវត្តច្បាប់នេះយកទៅសួរនាំនៅមូលដ្ឋាន អាវុធហត្ថខណ្ឌសែនសុខបន្ដ៕

Share.