សមាជិក​​ក្រុម​ចម្រៀង​ Blackpink កញ្ញា​ Jisoo បាន​បង្ហើប​ឱ្យ​ដឹង​ថា​កញ្ញា​ត្រូវ​បាន​ក្រុម​ការងារ​អញ្ជើញ​ឱ្យ​ច្រៀង​បទចម្រៀង​អម​ក្នុង​សាច់​រឿង​ «Snowdrop» ​ឬ​​ហៅ​ជា​ភាសា​អង់គ្កេស​ OST. Song ប៉ុន្តែ​កញ្ញា​បដិសេធ ​ហើយ​ទទួល​តែ​សម្ដែង​ប៉ុណ្ណោះ​។

ចំពោះ​មូលហេតុ​ដេល​ធ្វើ​ឱ្យ​ស្រីស្រស់​រូប​នេះ​បដិសេធ​មិន​ច្រៀង​បទ​ចម្រៀង​ដាក់​បញ្ចូល​ក្នុងសាច់​រឿង​​ដែល​កញ្ញា​ជា​តួ​ឯក​ស្រី​នៅ​ក្នុង​កម្មវិធី​ Vlive ថា​៖ «ខ្ញុំ​ត្រូវបាន​ក្រុម​ការងារ​អញ្ជើញ​ឱ្យ​ច្រៀង​បទ​ OST. Snowdrop ប៉ុន្តែ​ខ្ញុំ​ឆ្លើយ​តប​ថា​ទេ​ ព្រោះ​ខ្ញុំ​គិត​ថា​បើ​ខ្ញុំច្រៀង​ដាក់​ក្នុង​រឿង​ហើយ​ពេល​ចម្រៀង​ចេញ​មក​ អ្នក​ទស្សនា​ប្រាកដ​ជា​មិន​ផ្ដោត​លើ​សាច់​រឿង​​ដែល​ខ្ញុំ​សម្ដែង​នោះ​ទេ​ តែ​ផ្ដោត​លើ​សំឡេង​របស់​ខ្ញុំ​។ ខ្ញុំ​ចង់​ឱ្យ​តួអង្គ​ Young Ro ត្រូវ​អ្នក​ទស្សនា​ស្គាល់​ថា​ជា​ Young Ro។ ការ​យល់​ឃើញ​របស់​ខ្ញុំ​ត្រូវ​បាន​អ្នក​ដឹកនាំ​គាត់​គោរព​តាម​»

បទ​ចម្រៀង​ដែល​ Jisoo ត្រូវ​ច្រៀង​នោះ​គឺ​បទ​ចម្រៀង​ទីពីរ​ដាក់​បញ្ចូល​ក្នុង​រឿង​ «Snowdrop» របស់​ទូរទស្សន៍​ JTBC គឺ​ជា​បទ​​មាន​ចំណង​ជើង​ថា​ «Friend»៕

ប្រភព៖ allkpop

Share.