ថ្មីៗនេះ អ្នកនាង មាស សុខសោភា បានបង្ហោះរូបភាពគូជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទៀតហើយ ដោយលេង Caption ហៅលោក ព្រាប សុវត្ថិ ថា «ប៉ាក្មេក» ។ មិនយូរប៉ុន្មាន តារាស្រី ឌួង ហ្សូរីដា បានចូលទៅ Comment លាន់ម៉ាត់ថា «យីស..! គោចាស់ចង់ញុំស្មៅខ្ចីមែន មីងភា😂🥰 ទុកអនាគតអោយក្មួយផងចាស៎🥰»។ ភ្លាមៗអ្នកនាង មាស សុខសោភា ក៏តបវិញថា «និយាយលេងទេអូន»។

ការបង្ហោះនេះ ជាក់ច្បាស់អ្នកនាង មាស សុខសោភា ដឹងពី​ប្រតិកម្មមហាជន​ចំពោះអ្នកនាង ដែលកន្លងមានមហាជនអ្នកគាំទ្រជាច្រើននាក់ធ្លាប់ចាប់អារម្មណ៍សម្លឹងមកកូនប្រុសអ្នកនាង និងកូនប្រុស ព្រាប សុវត្ថិ លង់​នឹង​ភាព​ស្រស់សង្ហារបស់ពួកគេ ហើយដាក់ CV ធ្វើជាកូនប្រសារព្រោងព្រាត។ ដូចបានដឹងមកហើយ កន្លងមកអ្នកនាង មាស សុខសោភា ក៏ធ្លាប់បាន​បង្ហោះរូបជា​ច្រើន​សន្លឹក អមជាមួយនឹង​ Caption លេងសើចក្នុងន័យប្រកាសប្រយោលថា «តោះសុំមើលមុខកូនប្រសារម៉ាក់ភា និងបងព្រាប សុវត្តិតិចមក»។

ទោះជាយ៉ាងណាក្ដី ភាគច្រើននៅក្នុង Comment រូបគូជាមួយលោក ព្រាប សុវត្ថិ មហាជនអ្នកគាំទ្រគ្រប់រូបទទូចចង់ឱ្យអ្នកនាង មាស សុខសោភា ចេញបទចម្រៀងគូជាមួយលោក ព្រាប សុវត្ថិ ជាផ្លូវការ។ នៅក្នុងដួងចិត្តអ្នកគាំទ្រ បានចាត់ទុក មាស សុខសោភា និង ព្រាប សុវត្ថិ ជាកំពូលតារាចម្រៀងដែលស័ក្ដសមគ្នាបំផុត៕

Telegram-Troryorng
Share.