យោងតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២២ បានឲ្យដឹងថាក្រុមជម្រើសជាតិឥណ្ឌូនេស៊ី សម្រេចដកខ្លួនចេញពីពានរង្វាន់ AFF U-23 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

មូលហេតុនៃការដកខ្លួនគឺបណ្តាលមកពីរកឃើញកីឡាករវិជ្ជមានកូវីដ-១៩ ចំនួន៧រូបមានដូចជា៖ Ronaldo Joybera R Junior, Muhammad Ferrari, Braif Fatari, Taufik Hidayat, Irfan Jauhari, Ahmad Figo Ramadhani, និង Cahya Supriyadi។

ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ស្ថិតនៅក្នុងពូល B ជាមួយ ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និង ឡាវ៕

Telegram-Troryorng
Share.