ប៉ៃលិន៖ សមត្ថកិច្ចជំនាញចម្រុះចុះបង្ក្រាបទីតាំងលួចលាក់បើកល្បែងអនឡាញខុសច្បាប់ និងបានលួចបង្កប់នូវទំនិញគេចពន្ធជាច្រើនទៀត។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ការចុះឆែកឆេរទីតាំងលួចបើកល្បែងអនឡាញ និងលាក់ទុក នូវទំនិញគេចពន្ធជាច្រើននេះអនុវត្តនៅព្រលប់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២២ រវាងកម្លាំង សហការនគរបាលរដ្ឋបាលប៉ុស្ត៍ឃុំស្ទឹងកាច់ នគរបាលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្នងការនគរបាលខេត្ត ក៏ដូចជាអាជ្ញាធរផងដែរ។

ក្រោយការពិនិត្យ និងរកឃើញសម្ភារ:ជាច្រើននេះ សមត្ថកិច្ចនិងបន្តកោះហៅម្ចាស់ ទីតាំង ឈ្មោះចាន់ វាសនា ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឲ្យចូលមកបំភ្លឺបន្ទាប់ពីរត់គេចខ្លួននៅពេលសមត្ថកិច្ចចុះដល់។

ជាមួយគ្នានោះដែរកម្លាំងការិយាល័យជំនាញដកហូតវត្ថុតាងជាច្រើនរួមមាន ម៉ូនីទឺរចំនួន ៥គ្រឿង តុសំរាប់តាំងកុំព្យូទ័រចំនួន ២ ស៊ីភីយូ ចំនួន ១០គ្រឿង គ្រាប់កាំភ្លើងម៉ាកឡុកចំនួន ៣គ្រាប់ ម៉ាស៊ីនព្រីនចំនួន ២គ្រឿង ខ្សែអ៊ីនធឺណិតពណ៌ខៀវចំនួនមួយកេសធំ ពណ៌ខ្មៅចំនួន ៦ដុំតូច ឧបករណ៍សម្រាប់ទប់ភ្លើងចំនួន ៦គ្រឿង ដុំវ៉ាយលេស WiFi ចំនួន ១គ្រឿង រួមទាំង សម្ភារ:ពាក់ព័ន្ធមួយចំនួនទៀត។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្រោយការបង្ក្រាបដកហូតវត្ថុទាំងអស់ខាងលើងត្រូវ បាន កម្លាំងជំនាញយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន រង់ចាំដោះស្រាយ តាមនីតិវិធី។

ពាក់ព័ន្ធបញ្ហាល្បែងអនឡាញ និងល្បែងស៊ីសងកាស៊ីណូ រីកព្រោងព្រាតដូចផ្សិត ក្នុងទី ប្រជុំ ជនខេត្តប៉ៃលិននេះ ប្រជាពលរដ្ឋតែងតែលើកឡើងជារឿយៗ អំពីការព្រួយបារម្ភ ពិសេស អាចកើតមានបញ្ហាអសន្តិសុខ ចោរលួច ចោរប្លន់នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕

បង្ក្រាបទីតាំងបើកអនឡាញខុសច្បាប់ និងលាក់ទុកទំនិញគេចពន្ធជាច្រើន កណ្តាល ទីប្រជុំជនខេត្តប៉ៃលិន

អត្ថបទ៖ភ្នាក់ងារបាត់ដំបង

Share.