តាមគេកត់សម្គាល់ ជារៀងរាល់ឆ្នាំ លោក​ ទ្រី សក្កដា និង​លោក សែម ឡង់ឌី ហៅ PeyPey Dy រមែងបញ្ចេញបទចម្រៀងច្រៀងរួមគ្នាជាពិសេសសម្រាប់ហ្វេនអ្នកស្ដាប់​របស់​ខ្លួន​ចំថ្ងៃនៃ​ទិវាក្ដីស្រលាញ់​ជា​និច្ច។

រហូតមកទល់ពេលនេះអ្នកទាំងពីរបានបញ្ចេញបទចម្រៀងទាំងថ្មីទាំងចាស់បាន ៧បទរួចមកហើយដូចជាបទ «Cute កិប» «ទិញ​ផ្កា​ជូន​ខ្លួន​ឯង» «អត់​គូ​អត់​លិឍ​» «ស្រលាញ់​ខ្លួន​ឯង​»​ «Best Friends» ​ «ស៊ូអត់​ Solo Valentine» និងបទចុងក្រោយនេះមានចំណងជើងថា «ពេលណាមានសង្សារ» ដែលសុទ្ធសឹងជាបទចម្រៀងចាក់ដោតអារម្មណ៍របស់ហ្វេនៗ និងបង្កប់ពីអត្ថន័យស៊ីជម្រៅផងដែរ។

ជាការពិតណាស់ ការបង្កើតចំណីអារម្មណ៍ប្លែកៗជាមួយលោក សែម ឡង់ឌី អ្នកនិពន្ធបទចម្រៀង ​ទ្រី សក្កដា បានសម្រិតសម្រាំងអត្ថន័យបទចម្រៀងយ៉ាងខ្លាំង ដើម្បីឱ្យស៊ីជាមួយទេសកាលទិវាក្ដីស្រលាញ់ជាច្រើនឆ្នាំកន្លងមកនេះ។ ការបញ្ចេញចម្រៀងរួមគ្នានេះ ត្រូវបានហ្វេនៗអ្នកគាំទ្រកត់សម្គាល់ពីអ្នកទាំងពីររហូតក្លាយជាអត្តសញ្ញាណទៅហើយ។ មុនថ្ងៃនៃ​ទិវាក្ដីស្រលាញ់ប៉ុន្មានថ្ងៃ អ្នកទាំងពីរតែងតែប្រកាសប្រាប់ពីការចេញបទចម្រៀងថ្មីៗជាស្នាដៃរួមគ្នា។

ចុចអាន៖ PeyPey Dy និង​ Ah DA Sakada បញ្ចេញ​រូប​ថត​មួយ​សន្លឹក​ធ្វើ​ឱ្យ​ហ្វេន​ៗ​ជ្រួល​ជ្រើម​​រង់​ចាំ​ថ្ងៃ​១៤​ ខែ​កុម្ភៈ​

យ៉ាងណាមិញ នៅក្នុងឆ្នាំនេះ ខុសពីឆ្នាំរាល់ដង លោក ទ្រី សក្កដា បានប្រកាសឱ្យហ្វេនអ្នកគាំទ្រសម្ដែងអារម្មណ៍នៃក្ដីស្រឡាញ់ជូនចំពោះមន្ទីរពេទ្យកុមារអង្គរ ដោយលោកបានបង្ហោះសាររៀបរាប់ថា ៖ « បងប្អូនបន្តិចទៀត​ ទស្សនាMV ហើយ​ សូមចែករំលែកក្តីស្រលាញ់របស់អ្នកទៅកាន់មន្ទីរពេទ្យកុមារអង្គរដោយផ្ទាល់​ មិនថា​ 1$-2$-10$-50$-100$-1000$ មានតម្លៃបំផុតសម្រាប់កុមារដែលកំពុងត្រូវការជំនួយពីយើងនៅពេលនេះ​ !
ដើម្បី Project មួយនេះ​ ចង់ប្រាប់ថាខ្ញុំអត់បានដេកបីថ្ងៃហើយ​ សង្ឃឹមថាបងប្អូននឹងមើលឃើញតម្លៃនៃការលះបង់មួយនេះ💕 ABA: Angkor Hospital For Children 000 320 555»៕

ទស្សនាវីដេអូចម្រៀងខាងក្រោមនេះ ​​​​​​​​​​​​​​​​​៖

Telegram-Troryorng
Share.