ក្រុងពះសីហនុ៖ សមត្ថកិច្ចចុះល្បាត ឃាត់ខ្លួនក្មេងទំនើង២នាក់ ដែលមានដាក់ដាវតាមខ្លួន នៅមុខរោងចក្រស្រាបៀរអង្គរ ឃ្លាំងលើ ក្នុងខេត្តព្រះសីហនុ ។

លោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានដាក់ផែនការ ប្រើកម្លាំងចេញឈរជើងតាមគោលដៅ ពួនស្ទាក់ និងល្បាតចល័តតាមគ្រប់រូបភាពនៅក្នុងភូមិសាស្ត្រស្មុគស្មាញ និងងាយរងគ្រោះ និងបានឃាត់ខ្លួនក្មេងទំនើង២នាក់មានដាវជាប់ខ្លួន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង០០:២០នាទីយប់រំលងអធ្រាត្រ នៅមុខរោងចក្រស្រាបៀរអង្គរ ឃ្លាំងលើ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង / ខេត្ត ព្រះសីហនុ​។

ក្មេងទំនើងទី១-ឈ្មោះ យូ រ៉ា ( ឈ្មោះ ក្រៅ ហៅ ហេីម ) ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិន ពិត ប្រាកដ ទីលំនៅបច្ចុប្បន្ន (ក្រោយ រោងចក្រស្រាបៀរ អង្គរ ) ស្ថិតក្នុងភូមិ ៣ សង្កាត់ លេខ១ ក្រុង/ ខេត្ត ព្រះសីហនុ ។
ទី២- ឈ្មោះ សៀង ម៉េង ហ៊ួ រ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិត ប្រាកដ ទីលំនៅបច្ចុប្បន្ន (អូរអា រ៉េវ ) ស្ថិតក្នុងភូមិ ២ សង្កាត់លេខ១ ក្រុង/ ខេត្ត ព្រះសីហនុ ។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ដាវ០១ដើម ដែកកាប់ចំនួន ០២ដើម ដែកកេះ ០១ដើម ពិល ០១ ។ ក្រោយចាប់ខ្លួន ក្រុមក្មេងទំនើងទាំង០២នាក់ ត្រូវបានកងរាជអាវុធហត្ថក្រុងព្រះសីហនុ អប់រំណែនាំ និងធ្វើកិច្វសន្យា រួចអនុញ្ញាតឱ្យអាណាព្យាបាលធានាយកត្រឡប់ទៅលំនៅដ្ឋានវិញដើម្បីអប់រំបន្ត៕

Telegram-Troryorng
Share.