តារា​កំប្លែង​​ស្រី​ពីន ដែល​ជា​ដៃ​គូ​សម្ដែង​​ដ៏ស័ក្ដិសម​គ្នា​របស់​លោក​ អៀង ចេនឡា​ បាន​ចេញ​មក​បង្ហាញ​ការ​សោកស្ដាយ​ ចំពោះ​កំហុស​ខ្លួន​ដែល​មាន​ការ​យល់ច្រឡំ​ និង​អន់​​ចិត្ត​ចំពោះ​លោក​ អៀង​ ចេនឡា​ ​ព្រោះ​មិន​បាន​មក​ឡើង​ផ្ទះ​ខ្លួន​។​

ព្រឹក​មិញ​នៅ​លើ​បណ្ដាញ​សង្គម​មាន​ការ​ផ្អើល​មួយ​ប្រ៉ាវ​នៅ​ក្នុង​ស្រទាប់​អ្នក​សិល្បៈ​ ក្រោយ​ពេល​លោក​ សុខ រ៉ាស៊ី ពិធី​ករ​​ទូរទស្សន៍​ហង្សមាស​បាន​ចេញ​មក​ទម្លាយ​ពី​អាការៈ​ជំងឺ​បងប្រុស​ខ្លួន​គឺ​លោក​ អៀង​ ចេនឡា​ថា​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង​រហូត​និយាយ​រវីរវាយ​លែង​ដឹង​អ្វីទាំង​អស់​។

ការ​បង្ហោះ​ផ្សព្វផ្សាយ​របស់​លោក​ សុខ រ៉ាស៊ី​ បាន​ជំរុញ​ឱ្យ​មិត្ត​សិល្បករ​ សិល្បការិនី​និង​សាធារណជន​បាន​ដឹង​ពី​ស្ថានភាព​ជំងឺ​ចុង​ក្រោយ​របស់​លោក​ អៀង ចេនឡា​ ថាមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង​ ថែម​លោក​សុខ​រ៉ា​ស៊ី​ផ្ទាល់​បាន​ផ្ដល់​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​នឹង​សារព័ត៌មាន​ត្រយង​ថា​ គ្រូ​ពេទ្យ​បាន​និយាយ​ថា​ជំងឺ​បងប្រុស​លោក​ពិបាក​នឹង​ព្យាបាល​បន្ត​ទៀត​ណាស់​។

មិន​ខុស​ពី​មិត្ត​សិល្បករ​ផ្សេងៗ​ទៀត​ដែល​រំជួល​ចិត្ត​ចំពោះ​ដំណឹង​នេះ​ ​ក្រោយ​បាន​ដំណឹង​ភ្លាម​កញ្ញា​ស្រី​ពី​ន​ ដៃ​គូ​សម្ដែង​របស់​លោក​ អៀង​ ចេនឡា​ បាន​ចេញ​មក​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់​ខ្លួន​ចំពោះ​ដំណឹង​នេះ​ថា​៖ «ខ្ញុំ​ខំ​តែ​អន់​ចិត្ត ​និង​បងប្រុស​ថា​ ​ឡើង​ផ្ទះ​ប្អូន​ទាំង​មូល​មិន​អញ្ចើញ​ចូលរួម​ទេ​​! 😢​តាម​ការ​ពិត​បង​ប្រុស​ ​មាន​បញ្ហា​ ​បែប​នេះ​សោះ មិន​គួរ​រឿង​បែប​នេះ​ធ្លាក់​ទៅ​លើ​បងប្រុ​ស​នោះ​ទេ​សូម​ជូន​ពរ​ទេវតា​ ​🙏🏻🙏🏻🙏🏻​តាម​ថែរក្សា​បង​រួច​ផុត​ពី​ជំងឺ​នេះ​ទៅ​ចុះ​ បញ្ចាក់​ ​គាត់​មាន​ជំងឺ​ធ្ងន់ធរ​ណាស់​ ​ពេល​នេះ​កំពុង​សំរាក​នៅ​មន្ទីរពេទ្យ​ ​កាល់ម៉ែត​ ​រលាក​ស្រោម​ខួរក្បាល​ សូម​បង​ប្រុស​ឆាប់​ជា​​មាន​បងប្អូន​ចាំ​ ​តាម​ដាន​ការ​សំដែង​របស់​បងប្រុស​ច្រើន​ណាស់​ សង្ឃឹម​ថា​បង​និង​អាច​មក​សំដែង​បាន​វិញ​ណា​ក្នុង​ពេល​ឆាប់​ជូន​ពុក​ម៉ែ​បងប្អូន​បាន​សើច​សប្បាយ​វិញ​ណា​🥺🥺🥺🥺🥺​។ ​គាត់​តែង​តែ​នែ​នាំ​ ​គាត់​តែងតែ​ជួយ​ បញ្ហា​ផ្លូវ​​ប្រាប់​កន្លែង​ណា​ល្អ​និង​កន្លែង​ណា​មិន​គួរ​ធ្វើ​មាន​ការ​តែងតែ​ហៅ​ប្អូន​​ខុស​ជេ​​ហៅ​មក​ឆាប់​ជា​ណា​បង​​ប្រុស​៕»

​សូមចុចអាន​៖ លោក សុខ រ៉ាស៊ី បញ្ជាក់ពីអាការបងប្រុស គ្រូពេទ្យថា មិនមានសង្ឃឹមក្នុងការព្យាបាលបន្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព​ដើម​៖

Telegram-Troryorng

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Share.