បាត់ដំបង៖ សមត្ថកិច្ចឆ្មក់ចុះបង្ក្រាបករណីគ្រឿងញៀនបង្កប់ក្នុងក្លឹបកំសាន្ត Hight Class បាននាំខ្លួនអ្នកពាក់ព័ន្ធចំនួន ៤០នាក់អនុវត្តច្បាប់ ។

នគរបាលការិយាល័យជំនាញបានប្រាប់ឲ្យដឹងថាប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្តែងខាងលើនេះ ធ្វើឡើងនៅរំលងអាធ្រាតឈានចូលថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ ២០ ២២ នៅចំណុចទីតាំងខារ៉ាអូខេ យីហោ ហាយក្លាស ( Hight Class ) ឃាត់ខ្លួនមនុស្សទាំងអ្នកពាក់ព័ន្ធផ្ទាល់ និ ងប្រយោលសរុបចំនួន ៤០នាក់នាំមកសាកសួរនាំ ស្ថិតនៅក្នុងភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ កម្លាំងចម្រុះបានការិយាល័យជំនាញ។

វត្ថុតាងដែលដកហូតបានរួមមាន ថ្នាំញៀនប្រភេទកេតាមីន ( KETAMINE ) ចំនួន ០២ថង់ ទម្ងន់១,៤០ ក្រាម ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី ( MDMA ) ចំនួនជាង ០២គ្រាប់ ទម្ងន់ ០,៨៨ក្រាម ប្រាក់ដុល្លាចំនួន ២,៤៥០ ដុល្លា ( ពីរពាន់បួនរយហាសិបដុល្លា ) និងប្រាក់រៀលចំនួន ៦ ១០០ ០០០រៀល ( ប្រាំមួយលានដប់ម៉ឺនរៀល )។

តាមការស្រាវជ្រាវនគរបាលបានរកឃើញជនសង្ស័យចំនួន ១១ នាក់ ក្នុងនោះមានស្ត្រីម្នាក់ មានជាប់ពាក់ព័ន្ធ នឹង ករណីគ្រឿងញៀន ហើយកម្លាំងការិយាល័យជំនាញបាននឹងកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំ បូងខេត្តបាត់ដំបង ចំណែកឯអ្នកដែលមិនមានពាក់ព័ន្ធអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.