បន្ទាយមានជ័យ៖ ជនសង្ស័យប្រុស ស្រីចំនួន02នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងគ្រឿង ញៀន សហការជាមួយកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់ កាលពីថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2022 ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនបានចុះអនុវត្តដីកានៅបន្ទប់លេខ102 ក្នុងសណ្ឋាគារ ផេង ចិន្តា ក្នុងភូមិក្បាលស្ពាន2 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ និងវត្ថុតាងគ្រឿងញៀនមួយចំនួនធំ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១មានឈ្មោះ អូន ប៊ុនថេត ភេទប្រុស អាយុ23ឆ្នាំ នៅភូមិអណ្តូង ថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងទី២មានឈ្មោះ ធៀន ពុទ្ធី ភេទស្រី អាយុ២៣ឆ្នាំ ។

ចំពោះវត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមសថ្លាចំនួន03ដុំ ទូរស័ព្ទចំនួន 0២គ្រឿង សៀវភៅឆ្លងដែនចំនួន02 រួមទាំងឧបករណ៍សម្រាប់ជក់ និងថង់សម្រាប់វិចខ្ចប់មួយចំនួនផងដែរ ៕

អត្ថបទ៖ប៉ោយប៉ែត

Telegram-Troryorng
Share.