បាត់ដំបង៖ ទាហានថៃបន្តបញ្ជូនពលរដ្ឋខ្មែរជាង១៦០នាក់បន្ថែមទៀតមកឲ្យសមត្ថកិច្ចកម្ពុជានៅច្រកតំបន់អូរអន្លក់ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២២។

តាមសមត្ថកិច្ចឲ្យដឹងថា កម្លាំងការពារតំបន់ព្រំដែននៅថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ ២០២២នេះ បានចុះទទួលពលរដ្ឋខ្មែរពីភាគីថៃឲ្យវិលត្រឡប់មកស្រុកវិញសរុបចំនួន ១៦៦នាក់ ក្នុងនោះមានបុរសចំនួន ៦៣នាក់ ស្ត្រីចំនួន ៥៥នាក់ និងក្មេងតូចៗ ៤៨នាក់ផងដែរ នៅត្រង់ចំណុចច្រកទ្វារតំបន់អូរអន្លក់ ក្នុងភូមិអូរអន្លក់ ឃុំតា សែន ស្រុកកំរៀង ខេត្តបាត់ដំបង។

បន្ទាប់ពីទទួលពលរដ្ឋទាំង២១៦៦នាក់រួច ក្រុមគ្រូពេទ្យបានធ្វើតេស្តសុខភាព ជាលទ្ធផលអវិជ្ជមានកូវីដ-១៩ទាំង អស់ ហើយក្នុងនោះមានកាតចាក់វ៉ាក់សាំងចំនួន ១០០នាក់ រួចធ្វើការអប់រំណែនាំ និងអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួន។ រីឯពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌុលគីឡូ ៩ ក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.