បាត់ដំបង៖ ទាហានថៃចាប់បញ្ជូនពលរដ្ឋខ្មែរចំនួនជាង ១០០នាក់មកស្រុកកំណើតវិញ ហើយក្នុងនោះមានពីរនាក់វិជ្ជមានកូវីដ-១៩ ។

កម្លាំងនគរបាលការពារតំបន់ព្រំដែន ៨១៩បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី ២០ ខែកុម្ភ: ឆ្នាំ ២០២២នេះ កម្លាំងជំនាញបានទទទួលពលរដ្ឋខ្មែរប្រុសស្រីពីភាគីថៃត្រង់ចំណុចច្រកតំបន់អូរអន្លក់ ក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំ រៀង ខេត្តបាត់ដំបង សរុបទាំងអស់ចំនួន១៣៤នាក់ ក្នុងនោះមាន២នាក់វិជ្ជមានកូវីដ-១៩ ។

ក្នុងចំណោមពលរដ្ឋខ្មែរទាំង១៣៤នាក់ មានបុរសចំនួន ៦៤នាក់ ស្ត្រី៤៩នាក់ ក្មេងៗចំនួន ២១នាក់ ក្នុងនោះមា នពលរដ្ឋមានកាតផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៧៣នាក់ក្រោយអប់រំណែនាំអនុញ្ញាតិឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួន រីឯពលរដ្ឋដែលវិជ្ជមានកូវីដ-១៩ ចំនួន២នាក់ គ្រូពេទ្យបានបញ្ជូនទៅមណ្ឌលដើម្បីព្យា បាល ក្រៅពីនេះតម្រូវឲ្យធ្វើចត្តាឡីស័កតាមដានសុខភាព៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.