បាត់ដំបង៖ ប្រជាពលរដ្ឋអ្នកប្រកបរបរប្រមូលអាចម៍ប្រចៀវ ក្នុងស្រុកបាណន់ បានប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សម្នាក់នៅក្នុងល្អាងភ្នំមួយកន្លែងដែលកម្រមានមនុស្សចូលទៅដល់។

ករណីប្រទះឃើញគ្រោងឆ្អឹងសាកសពនេះបានបង្កការភ្ញាក់ផ្អើលនេះនៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២២ ត្រង់ចំណុចបាតល្អាងភ្នំឈូងស្វាយ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ខេត្តបាត់ដំបង។

តាមប្រជាពលរដ្ឋអ្នកកើបអាចម៍ប្រចៀវដើម្បីលក់បានឲ្យដឹងថា នៅថ្ងៃកើតហេតុពួកគាត់បាននាំគ្នាធ្វើជណ្តើរដើម្បី​ចុះទៅបាតល្អាង ក្នុងគោលបំណងប្រមូលអាចម៍ប្រចៀវ ក៏ស្រាប់តែប្រទះឃើញគ្រោងឆ្អឹងមនុស្ស ក៏រាយការណ៍ជូនដល់សមត្ថកិច្ច ដើម្បីចុះពិនិត្យស្រាវជ្រាវ។

តាមការពិនិត្យវិភាគរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ បានសន្និដ្ឋានថា គ្រោងឆ្អឹងនេះជាសាកសពមនុស្សម្នាក់ ហើយមានជាប់ចំណងទៀត ដែលរយ:ពេលនៃការស្លាប់អាចតាំងពីរបបខ្មែរក្រហម ដែលមិនមែនស្លាប់នៅចន្លោះ១០ ឬ២០ឆ្នាំនោះទេ ។ហើយល្អាងភ្នំខាងលើគឺជាល្អាងដែលកម្រមានមនុស្សចូលទៅដល់ ពីព្រោះមានលក្ខណៈស្ថានភាពស្មុគស្មាញ ជ្រៅ​ តូចចង្អៀត និងងងឹតថែមទៀត៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.