បាត់ដំបង៖ មន្ត្រីជំនាញចុះទប់ស្កាត់ករណីលួចឈូសឆាយរំលោភយកដីចំណីប្រឡាយរបស់រដ្ឋ ក្នុងស្រុកគាស់ក្រ ឡ និងដកហូតគ្រឿងចក្រមួយគ្រឿង ខណ:ម្ចាស់រត់គេចខ្លួនបាត់ កាលពីថ្ងៃទី ២១ ខែកុម្ភ: ឆ្នាំ ២០២២ ឋិតក្នុងភូមិសាស្ត្រភូមិសំរោង ក្នុងឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា ជនបង្កមានឈ្មោះកន សៅរ៉េត អាយុ៣២ ឆ្នាំ និងប្រពន្ធឈ្មោះយ៉យ កញ្ញា អាយុ ២៦ឆ្នាំ មានទីលំនៅក្នុងភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបា ត់ដំបង។

លោកអភិបាលរងខេត្តបានបន្តទៀតថា ករណីនេះដែលក្រុមការងារបានអនុវត្តវិធានការចំពោះមុខតម្រូវឲ្យម្ចាស់ដីធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងត្រូវឲ្យចាក់បំពេញដីចំណីប្រឡាយដែលខូចខាតឱ្យបានល្អដូចដើមវិញ ។ដោយឡែកចំពោះម្ចាស់គ្រឿងចក្រកម្លាំងជំនាញកំពុងស្រាវជ្រាវរកដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិ ធី៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.