បន្ទាប់​ពី​អតីត​ម្ចាស់​បំណុល​ A ដែល​ត្រូវ​ជា​អ្នក​ចាត់​ការ​តារា​ល្បីៗ​សុំ​ខ្លួន​ធ្វើ​ជា​ម្ចាស់​​រៀបចំ​កម្មវិធី​បុណ្យសព​ឱ្យ ​តេងម៉ូ ស្រាប់​តែ​នៅ​ពេល​នេះ​កំពូល​តារា​សម្ដែង​ល្បី​លំដាប់​ប្រទេស​របស់​ថៃ​ AUM Patcharapa បាន​ចេញ​មក​ប្រកាស​ថា​ខ្លួន​សុំ​ធ្វើ​រឿង​មួយ​នេះ​ដើម្បី​ តេងម៉ូ មុន​លា​គ្នា​អស់​១​ជីវិត​។

សូមចុច​អាន​ – អតីត​ម្ចាស់​បំណុល ​លើកលែង​បំណុល​ជិត​ ២​ម៉ឺន​ដុល្លារ​សុំ​ខ្លួន​ធ្វើ​ម្ចាស់​កម្មវិធី​រៀបចំ​បុណ្យសព​ឱ្យ​ តេងម៉ូ​ ទៀត!

មរណ.ភាព​ដោយ​ធ្លាក់​ចុះ​ពី​អូប័រ​លង់​ទឹក​ស្លា.ប់​របស់​ តេងម៉ូ និដា បាន​បន្សល់​ទុក​នូវ​ភាព​ឈឺចាប់​និង​សោកស្ដាយ​យ៉ាង​ក្រៃ​លែង​សម្រាប់​ក្រុម​គ្រួសារ​ មិត្ត​ភក្ដិ និង​អ្នក​គាំទ្រ​។ យ៉ាង​ណា​មិញ​ក្រៅ​ពី​អតីត​ម្ចាស់​បំណុល​ដែល​បាន​លើក​លែង​បំណុល​ជិត​២​ម៉ឺន​ដុល្លារ​ឱ្យ​តេងម៉ូ បាន​សុំ​ខ្លួន​ធ្វើ​ម្ចាស់​កម្មវិធី​រៀបចំ​បុណ្យសព​ឱ្យ​​ហើយ​នោះ​ ស្រាប់​តែ​កំពូល​តារា​សម្ដែង​ល្បី​ប្រចាំ​ស្ថានីយ​ទូរទស្ស៍​ CH7 នាង​​ Aum ក៏​ចេញ​មក​ប្រកាស​សុំ​ខ្លួន​ចូលរួម​ជា​ម្ចាស់​កម្មវិធី​បុណ្យ​សព​ឱ្យ​ តេងម៉ូ ម្នាក់​ទៀត​។

មុន​នេះ​ AUM ធ្លាប់​បាន​ផុស​អាលោះ​អាល័យ​ចំពោះ​តេងម៉ូ​ ដែល​ជា​ប្អូន​រាប់​អាន​ជិត​ស្និទ្ធ​ថា​៖ «កាល​ពី​អំឡុង​ថ្ងៃ​កំណើត​បង ប្អូន​ប្រាប់​បងណុក​ថា​ចង់​មក​ Surprise ថ្ងៃ​កំណើត​បង​ កាល​ពី​ខែ​ធ្នូ​កន្លង​មក​ ប្អូន​ប្រាប់​បង​អេ ថា​ប្អូន​ចង់​ជួប​បងអាំ​ តែ​យើង​នៅ​មិន​ទាន់​បាន​ជួប​គ្នា​ផង​ សំរាក​ឱ្យ​ស្រួល​ចុះ​ណា​ប្អូន​ស្រី​ស្អាត​របស់​បង​ បងៗ​គ្រប់​​គ្នា​នឹង​នឹក​ដល់​ប្អូន​ជា​និច្ច​»

ទីបំផុត​មាន​ព័ត៌មាន​បាន​ផ្សាយ​ថា​ AUM ស្ម័គ្រចិត្ត​សុំ​ខ្លួន​ទទួល​ខុស​ត្រូវ​ថ្លៃ​ចាយវាយ​គ្រប់​យ៉ាង​ក្នុង​ពិធី​បុណ្យសព​តេងម៉ូ និដា​ ចង់​ប្ដូរ​ផ្កា​ប៉ុន្មាន​ឈុត​ក៏​បាន​ ធ្វើ​យ៉ាង​ណា​ឱ្យ​ស្អាត​ជា​ទីបំផុត​ ព្រោះ​បាន​សុំ​អនុញ្ញាត​អ្នក​ម្ដាយ​របស់​តេង​ម៉ូ​ រួច​ហើយ​។ មុន​នឹង​ AUM ប្រកាស​សុំ​​ខ្លួន​ ធ្វើ​ជា​ម្ចាស់​កម្មវិធី​រៀបចំ​បុណ្យ​សព​ឱ្យ​ តេងម៉ូ ​អ្នក​ចាត់​ការ​ទូទៅ​របស់​តារា​ល្បី​ A Supachai ក៏​បាន​ប្រកាស​ខ្លួន​សុំ​ធ្វើ​ជា​ម្ចាស់​រៀប​ចំបុណ្យសព​ឱ្យ​ តេងម៉ូ ផង​ដែរ៕

ប្រភព៖ tnews

Telegram-Troryorng
Share.