បាត់ដំបង៖ ប្រទះឃើញយុវជនម្នាក់ដេកស្លាប់នៅមុខផ្ទះ កាលពីវេលាម៉ោង ៣:០០នាទីទៀបភ្លឺថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅក្នុងភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

តាមក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ដំបូងឡើយគាត់បានក្រោកឡើងបត់ជើង ស្រាប់តែប្រទះជនរងគ្រោះដេកស្លាប់នៅមុខផ្ទះ រួចក៏បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់តែម្តង។

ជនរងមានឈ្មោះ រឿត លីហេង ភេទប្រុស អាយុ ១៩ឆ្នាំរ ស់នៅជាមួយអាណាព្យាលនៅក្នុងភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។​

តាមសមត្ថកិច្ចមូលដ្ឋានបានអះអាងថា ការស្លាប់របស់ជនរងគ្រោះ អាចបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនជ្រុ លហួ សកម្រិត។ ព្រោះកន្លងមកជនរងគ្រោះគឺជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយក៏ជាមុខសញ្ញាលួចផងដែរ ៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.