អ្នក​លេង​បណ្ដាញ​សង្គម​នាំ​គ្នា​ព្រឺ​រោម​គ្រប់​ៗ​គ្នា​ ក្រោយ​អង្គុយ​មើល​កម្មវិធី​​ព័ត៌មាន​សុខៗ​ស្រាប់​តែ​ផ្អើល​​មើល​ឃើញ​ស្រមោល​មនុស្ស​ស្រី​ស្លៀក​ឈុត​ក្រហម​​លើក​ដៃ​ឡើង​លើ​​ ដោយ​កាល​​នោះ​កម្មវិធី​បាន​អញ្ជើញ​មិត្ត​ភក្ដិ​សម្លាញ់​​របស់​តេងម៉ូ​ ដូច​ជា​ Anna និង​ Hippo មក​ចូលរួម​។

សូម​ចុច​អាន – ស្រណោះ ​តេងម៉ូ ចង់​ជួប​មុខ​ខ្លួន​តែ​មិន​ទាន់​បាន​ជួប​គ្នា​ AUM សុំ​ធ្វើ​រឿង​មួយ​នេះ​ឱ្យ​ មុន​លា​​គ្នា​អស់​១​ជីវិត​…!

ក្រោយ​​ពី​ឃើញ​មាន​ស្រមោល​អាថ៌កំបាំង​ ធ្វើ​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ចេញ​ផុស​ស្ដី​ពី​មន្ទិល​សង្ស័យ​​ថា​មនុស្ស​ស្រី​ម្នាក់​នោះ​គឺ​ជា​ ​តេងម៉ូ​ មែន​ឬ​ទេ?​ ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ទៀត​ព្រឺរោម​គ្រប់​ៗ​គ្នា​។​

ចុង​ក្រោយ​ពិធីករ​ល្បី​ឈ្មោះ​ ​«កាំឆ័យ​» ​បាន​ចេញ​មក​ឆ្លើយ​តប​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ព័ត៌មាន​មួយ​ថា​៖ រូប​ភាព​ដែល​ឃើញ​ជា​​រូប​ភាព​របស់​តារា​សម្ដែង​ល្បី​ «Bella Ranee» ដែល​ជា​ ​Present​ ​ឱ្យ​ផលិតផល​មួយ​ ដោយ​រូប​ភាព​មាន​លក្ខណៈ​ស្រដៀង​គ្នា​ តែ​ម្នាក់​មួយ​ពណ៌​ ព្រោះ​ជា​រូប​ភាព​ដែល​ឆ្លុះ​ពី​កញ្ចក់​ការពារ​កូវីដ​។ ពិធីករ​ល្បី​សារភាព​ថា​ដំបូង​ឡើយ​ខ្លួន​ក៏​ភ្ញាក់​និង​ព្រឺ​សម្បុរ​ដូច​គ្នា​​៕

Telegram-Troryorng

Share.