បាត់ដំបង៖ សមត្ថកិច្ចតំបន់ព្រំដែនបានចុះទទួលពលរដ្ឋជាង ២០០នាក់ពីទាហានថៃ បន្ទាប់ពីលួចឆ្លងដែនចូលទឹកដិថៃដោយខុសច្បាប់ ហើយក្នុងនោះមាន៦នាក់វិជ្ជមានកូវីដ-១៩​ ។

កម្លាំងចម្រុះការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២២នេះ បានទទួលពលរដ្ឋខ្មែរឲ្យវិលត្រឡប់មកស្រុកវិញពីភាគីថៃចំនួន ២១០នាក់តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្នុងចំណោមពលករទាំង ២១០នាក់នោះមានបុរសចំនួន ១០២នាក់ ស្ត្រី ៧៨នាក់ និងក្មេងចំនួន ៣០នាក់។ហើ យក្នុងនោះចំនួន ១១៨នាក់មានកាតចាក់វ៉ាក់សាំង ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀង ៗខ្លួនវិញ រីឯពលរដ្ឋដែលមិនមានកាតចាក់វ៉ាក់សាំង និងអ្នកវិជ្ជមានកូវីដ-១៩ ៦នាក់ ត្រូវបញ្ជូនទៅមណ្ឌលដើម្បីសម្រាកព្យាបាលជំងឺ និងធ្វើចត្តាឡីស័ក៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.