កោះ​តៃវ៉ាន់​ – តារា​ចម្រៀង​ជើង​ចាស់​និង​ជា​ DJ ល្បី​មួយ​រូប​​​លោក​ Koo Jun Yup បាន​ប្រកាស​នៅ​លើ​ Instagram របស់​ខ្លួន​ដែល​បង្ក​ឱ្យ​ហ្វេន​និង​សាធារណជន​មាន​ការ​ភ្ញាក់​ផ្អើល​ ​ព្រោះ​តែ​​ដំណឹង​រៀបការ​រវាង​លោក​និង​អ្នក​នាង​ Barbie Hsu ហៅ​សាន់​ឆាយ​។

នៅ​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០២២ ដែល​ត្រូវ​នឹង​ថ្ងៃ​ទិវា​អន្តរជាតិ​នារី​ លោក​ Koo Jun Yup សមាជិក​មួយ​រូប​នៃ​ក្រុម​ Clon បាន​ប្រកាស​ពី​ដំណឹង​រៀបការ​របស់​ខ្លួន​ដោយ​លោក​បាន​បង្ហើប​ឱ្យ​ដឹង​ថា​លោក​ និង​ Barbie Hsu បាន​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​រួច​រាល់​ហើយ​ ហើយ​ចាប់​ពី​ពេល​នេះ​តទៅ​អ្នក​ទាំងពីរ​នឹង​​ចាប់​ផ្ដើម​រស់​នៅ​ជាមួយ​នឹង​គ្នា​។​

​យោង​តាម​ការ​ចែក​រំលែក​របស់​​ DJ ជើង​ចាស់​រូប​នេះ​​នៅ​លើ​បណ្ដាញ​សង្គម​បាន​រៀបរាប់​ថា​៖ «ខ្ញុំ​រៀបការ​ហើយ​។ ​ខ្ញុំ​មាន​បំណង​ចង់​ចង​សម្ព័ន្ធភាព​​ជាមួយ​នឹង​​មិត្តស្រី​ដែល​មិន​អាច​ជួបជុំ​គ្នា​កាល​​ពី​២០​ឆ្នាំ​ឡើង​វិញ​។ ខ្ញុំ​​បាន​ឮ​ដំណឹង​លែង​លះ​របស់​នាង​ ដូច្នេះ​ហើយ​ខ្ញុំ​បាន​ស្វែង​រក​លេខ​ទូរស័ព្ទ​​កាល​ពី​២០​ឆ្នាំ​មុន​ ដើម្បី​ទំនាក់ទំនង​ទៅ​រក​នាង​។ សំណាង​ល្អ​ដែល​លេខ​របស់​នាង​មិន​បាន​ផ្លាស់ប្ដូរ​។ ពួក​យើង​មក​ដល់​វ័យ​មួយ​ដែល​មិន​អាច​ខាត​ពេល​វេលា​បាន​​ច្រើន​ទៀត​បាន​ទេ​ ហេតុនេះ​ខ្ញុំ​បាន​ស្នើ​សុំ​នាង​រៀប​ការ​ ហើយ​នាង​ក៏​បាន​យល់​ព្រម​ ចាប់​ពី​ពេល​នេះ​តទៅ​ពួក​យើង​នឹង​រស់​នៅ​ជាមួយ​គ្នា​ហើយ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​។ សូម​ជួយ​អបអរសាទរ​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​ផង​»

អតីតស្វាមីសាន់ឆាយ

ភរិយា​របស់​ Koo Jun Yup គឺ​ជា​តារា​សម្ដែង​ដ៏​ល្បី​និង​មាន​កេរ្តិ៍ឈ្មោះ​ខ្លាំង​មួយ​របស់​ចិន​តៃវ៉ាន់​ ដែល​ប្រិយមិត្ត​កម្ពុជា​ស្គាល់​ច្រើន​តាម​រយៈ​តួអង្គ​ សាន់​ឆាយ​ ក្នុ​ងរឿង​ «F4» កាល​ពី​អំឡុង​ឆ្នាំ​២០០០​។ អ្នក​ទាំង​ពីរ​បាន​ស្រលាញ់​គ្នា​កាល​ពីពួក​គេ​នៅ​ក្មេងៗ​បាន​ប្រហែល​មួយ​ឆ្នាំ​ ហើយ​នៅ​ពេល​បាន​ដឹង​ដំណឹង​ Barbie Hsu លែងលះ​ជាមួយ​នឹង​អតីត​ស្វាមី​ ដែល​ជា​អ្នក​ជំនួយជនជាតិ​ចិន​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២១ លោក​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​នាង​វិញ​ ហើយ​អ្នក​ទាំងពីរ​ក៏​បាន​ចាប់​ផ្ដើម​សិក្សា​​និង​សេពគប់​គ្នា​រហូត​ឈាន​ដល់​អាពាហ៍ពិពាហ៍៕

ប្រភព៖ allkpop

Telegram-Troryorng
Share.