ខេត្តសៀមរាប ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្តាប់ពីបុរសម្នាក់​កាប់ចិញ្រ្ចាំប្រពន្ធជាច្រើនកាំបិត បណ្តា លឲ្យស្លាប់ក្នុងថ្លុកឈាម រួចរត់ទៅសារភាពប្រាប់សមត្ថកិច្ចទាំងខ្លួនប្រឡាក់សុទ្ធតែឈាម ។

ករណីនេះកើតឡើងវេលាម៉ោង១០ព្រឹកនៅក្នុងផ្ទះជនរងគ្រោះ​តែម្តង ត្រង់ចំណុចក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប គឺចំថ្ងៃទិវាអន្តរជាតិ ៨មិនាតែម្តង​​។

ជនសង្ស័យមានឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅផ្ទះកើតហេតុខាងលើ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០ ២២ ជនសង្ស័យជាប្តី បានប្រាប់សមត្ថកិច្ចថា មូលហេតុដែលប្តីសម្លាប់ប្រពន្ធនេះ ព្រោះតែប្តីខឹងប្រពន្ធដែលជាជ នរងគ្រោះ មិនសូវរវី រវល់ជាមួយគ្រួសារខាងប្តីនោះទេ ដែលធ្វើឲ្យប្តីមានការតូចចិត្ត ណាមួយជនសង្ស័យជាប្តី ក៏កើ តនៅជំងឺកូវីដផង និងជំងឺក្រពះ និងតម្រងនោមប្រចាំកាយផង ហើយប្រពន្ធប្រាប់ប្តីឲ្យព្យាយាមផឹកទឹកក្រូច ឆ្មារឲ្យច្រើនដើម្បីឆាប់ជា តែដោយសារតែប្តីកំពុងអន់ចិត្ត នឹងខឹងប្រពន្ធរឿងផឹកទឹកក្រូចឆ្មាទៅគាត់ឈឺពោះផង​នោះ ស្រា ប់តែប្តីឃើញប្រពន្ធកំពុងឈរធ្វើម្ហូប ជនសង្ស័យជាប្តីក៏រុញប្រពន្ធទម្លាក់ពីលើកាំជណ្តើរ រួចហើយក៏យកកាំបិតបុង័ តោ មកកាប់ចិញ្រ្ចាំប្រពន្ធជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗ ។

តាមការបញ្ជាក់ពីក្រុមគ្រួសារសាច់ញាតិបានឲ្យដឹងថា ជនសង្ស័យរូបនេះមានសតិមិនសូវប្រក្រតី តែសមត្ថកិច្ចមិនហ៊ានសន្និដ្ឋាននោះទេ ព្រោះគ្មានឯកសារពីពេទ្យបញ្ជាក់ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ។ចំណែកសពស្ត្រីរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Telegram-Troryorng

Share.