បាត់ដំបង៖ ស្លាប់ក្មេងប្រុសម្នាក់យ៉ាងអាណោចអាធ័ម រួមទាំងងាប់សត្វគោមួយក្បាលផងដែរ ខណ:ដើរជាន់មីន តោនពេលកៀងគោប្រុងត្រឡប់មកផ្ទះវិញ ។

ករណីគ្រោះថ្នាក់នេះបានបង្កការភ្ញាក់ផ្អើលឡើងនៅល្ងាចម៉ោង ៤:៤០នាទីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២២ ត្រង់ចំណុចភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សមត្ថកិច្ចជំនាញបញ្ជាក់ឲ្យដឹងថា ឧបទ្ទវហេតុខាងលើ បណ្តាលឲ្យជនរងគ្រោះ ឈ្មោះ សឿន វ៉ាន់ស៊ីង អាយុ១៣ ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ រួមនិងសត្វគោមួយក្បាលផង ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុក្មេងប្រុសជនរងគ្រោះប្រុងត្រឡប់មកផ្ទះវិញ ហើយក៏បានដើរកៀងហ្វូងសត្វគោទាំងអស់ដូចមុនៗ ពេលនោះសត្វគោមួយក្បាលបានជាន់គ្រាប់មីន ជាសំណល់ពីសម័យសង្គ្រាមដែ លកប់នៅក្នុងដីចម្ការក៏ផ្ទុះឡើងភ្លាមតែម្តង៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.