ថៃ – រឿង​​​មិន​គួរ​ឱ្យ​​ជឿ​រវាង​តារា​សម្ដែង​ជើង​ចាស់​ Pock Piyathida និង​តារា​សម្ដែង Tengmo ​​គឺបាន​កើត​ចំនួន​២​ដង​ ឱ្យ​តែ​​​ពេល​ណា​ត្រូវ​តែ​សម្ដែង​រួម​គ្នា​តែង​មាន​កើត​ហេតុ​​អាក្រក់ បណ្ដាល​ឱ្យ​ខកខាន​មិន​បាន​រួម​សម្ដែង​រឿង​រួម​គ្នា​​រហូត​។

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ​ បាន​ផ្សាយ​ថា​តារា​សម្ដែង​ Tengmo និង​រៀម​ច្បង​ Pock ​ធ្លាប់មាន​ឱកាស​សម្ដែង​រួម​គ្នា​រឿង​ដំបូង​ « รักแท้แซ่บหลาย » ឬ​ «ស្នេហ៍​ពិត​ឆ្ងាញ់​ម្ល៉េះ​» ប៉ុន្តែ​កាលណោះ​ ​តេងម៉ូ ស្រាប់​តែ​ជួប​គ្រោះ​ថ្នាក់​ បណ្ដាល​ឱ្យ​ត្រូវ​ផ្លាស់​ប្ដូរ​តួ​សម្ដែង​ពី​ តេងម៉ូ​ មក​ជា Chompoo Araya វិញ​។

ចុង​ក្រោយ​នេះ​ភាពយន្ត​ភាគ​រឿង​ «អ្នក​ប្រុស» ដែល​ត្រូវ​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍​ ONEHD ក៏​កើត​មាន​ហេតុ​ការណ៍​ តេងម៉ូ និដា ធ្លាក់​ពី​លើ​អូប័រ​លង់ទឹក​ស្លាប់​ ខណៈ​ដែល​សាមី​ខ្លួន​ថត​បាន​ចំនួន​១០​ឈុត​ហើយ​ ដោយ​តួ​អង្គ​ដែល​ តេងម៉ូ​ សម្ដែង​មាន​ឈ្មោះ​ថា​ចន្ទ ​ហើយ​​ត្រូវ​សម្ដែង​តាំង​ពី​វ័យ​ក្មេង​ រហូត​ក្លាយ​ជា​ម្ដាយ​របស់​ Tongtong ៕

នៅ​ពេល​ដែល​តេងម៉ូ ស្លាប់​ដូច្នេះ​ តារា​សម្ដែង​ដែល​សម្ដែង​រឿង​នេះ​ បាន​ត្រឹម​តែ​រង់ចាំ​មើល​ថា​តើ​ផលិតករ​ និង​អ្នក​ដឹក​នាំ​នឹង​ជ្រើសរើស​តារា​រូប​ណា​មក​សម្ដែង​តួអង្គ​នេះ​ ព្រោះ​បើ​តាម​ Ying Ratha ដែល​សម្ដែង​ក្នុង​រឿង​នេះ​បាន​បង្ហើប​ថា​​ តេងម៉ូ​ សម្ដែង​ជា​តួអង្គ​ចន្ទ​បាន​យ៉ាង​ល្អ​ ហើយ​ជា​តួអង្គ​ដែល​សំខាន់​ក្នុង​ការ​ដំណើរ​សាច់​រឿង​ថែម​ទៀត​៕

ប្រភព៖ ONEHD

Telegram-Troryorng


Share.