ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីសិស្សសាលាម្នាក់អាយុ៧ឆ្នាំ ដើរទៅសាលារៀន មិនឃើញវិលត្រឡប់មកផ្ទះបង្កការភ្ញាក់ផ្អើលដល់ ឪពុកម្តាយឆោឡោ ផ្អើលទាំងសមត្ថកិច្ច អ្នកភូមិ ជួយស្វែងរក ឃើញតែកាបូបសៀវភៅ ស្បែក ជើង នៅតាមផ្លូវ តែមិនឃើញក្មេងស្រី​ រហូតដល់ម៉ោង៩,២០នាទីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ទើបប្រទះឃើ ញ​សពក្មេងស្រីនៅក្បែរសាលារៀន​ចំងាយប្រមាណ៣០០ម៉ែត្រ ស្ថិតនៅភូមិទំនប់ក៥ សង្កាត់/ក្រុងប៉ោយប៉ែត។

សពក្មេងស្រីរងគ្រោះ ឈ្មោះ លួត លីហ្សា ហៅកន្ទ្រីតជាសិស្សរៀនថ្នាក់ទី២ នៃសាលាបឋមសិក្សាទំនប់ក៥ មាន ឪពុកមានឈ្មោះ សំ សាន្ត អាយុ៣១ឆ្នាំ ម្តាយឈ្មោះ យាន ខេមរា អាយុ ៣២ឆ្នាំ ។ គ្រួសារខាងលើមានកូនស្រី ចំនួន ២នាក់ ហើយក្មេងស្រីរងគ្រោះជាកូនច្បង អាយុ៧ឆ្នាំ ។

តាមការបំភ្លឺពីក្រុមគ្រួសារ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ កូនស្រីបានចេញពីផ្ទះដើរទៅសា លារៀន ដូចសព្វដង។ លុះរហូតដល់វេលាម៉ោង១១ព្រឹក បាត់មិនបានឃើញកូនស្រីវិលត្រឡប់ទៅផ្ទះវិញ ទើបឆោ ឡោ និង រាយការណ៍ទៅសមត្ថកិច្ច និង អ្នកភូមិជួយស្វែងរក ចុះរាវរកតាមប្រឡាយ ក្នុងព្រៃ ស្រាប់តែឃើញកាបូបដាក់សៀវភៅ ដែល បោះចោលក្នុងព្រៃទន្ទ្រានខែត្រ តែមិនឃើញក្មេងស្រី រហូតដល់ម៉ោង៩,២០នាទីយប់​ថ្ងៃដដែល ក៏ប្រទះឃើញសពក្មេងស្រីកប់ដី នៅដីទើបតែចាក់ថ្មី ក្នុងភូមិខាងលើទៅវិញ ។

លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា នៅវេលាម៉ោង១២រសៀលថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២២ ឪពុកម្តាយក្មេងស្រីរងគ្រោះបានមករាយការណ៍ថា បាត់ក្មេងស្រីមិនឃើញមកដល់ផ្ទៈទើបទៅសាលារៀនបឋមសិក្សាទំនប់ករ៥ចម្ងាយពីផ្ទៈប្រមាណ២០០ម៉ែត្រ បានទៅសួរលោកគ្រូ.អ្នកគ្រូប្អូនរៀនប្រាប់ថាមិនបានឃើញមករៀនទេ ហើយត្រឡប់ទៅវិញតាមរករហូតដល់ម៉ោង​ ៩ជាងទើបប្រទះឃើញសាកសពក្មេងស្រីរងគ្រោះត្រូវបានគេយកកប់ចោលក្បែររបងថ្ម យកដីគប់ និងថ្មសង្កត់ពីលើដែលមានពាក់អាវសិស្សសាលា អាក្រាតកា យ។

បន្ទាប់កម កម្លាំងជំនាញបានចុះពិនិត្យធ្វើកោសល្យវិច័យទាំងយប់នៅកន្លែងកើតហេតុ ជាលទ្ធផលគឺករណីឃាត កម្មរំលលោភសំលាប់លើក្មេងស្រីនៅពេលទៅសាលារៀនម្នាក់ឯង បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកឃាត ករយកមកកាត់ទោសតាមផ្លូវច្បាប់ ៕

អត្ថបទ៖ ប៉ោយប៉ែត

Telegram-Troryorng
Share.