បាត់ដំបង៖ ​សមត្ថកិច្ចស្រុកកំរៀង​ បានឃាត់ខ្លួនជនសង័្ស​យ​ ០១នាក់ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ទាក់​ទងនឹងករណីប្រើប្រាស់ដាវសាំម៉ូរ៉ៃ ដេញកាប់ទៅលើជនរងគ្រោះ​ តែដេញកាប់មិនបានបែរជាក្រុមជន សង័្សយបានកាប់ម៉ូតូជនរងគ្រោះទៅវិញ ។​

សមត្ថកិច្ចបានឲ្យដឹងថា​ កាលពីថ្ងៃទី​ ៨ខែ​ មីនា​ឆ្នាំ​២០២២​ វេលាម៉ោង១៦ និង២០​នាទី នៅចំណុចក្រុម ទី០៨ភូមិ ថ្មីឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណី​ហិង្សាមួយបានកើតឡើង ដែលប្រព្រឹត្តដោយជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ បាន​ប្រើប្រាស់ដាវសាំម៉ូរ៉ៃដេញកាប់ទៅលើជនរងគ្រោះ​ តែដេញកាប់មិនបាន ក្រុម ជនសង័្សយបានកាប់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 ពណ៌​ខ្មៅលេខតួលេខម៉ាស៊ីន 8677690​ជារបស់ ​ជនរងគ្រោះឈ្មោះ ឃីម សម្បត្តិ​ ភេទប្រុស អាយុ១៩ឆ្នាំ រស់​នៅ​ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំ​រៀង ខេត្តបាត់ដំបង មានមុខរបរជាកម្មករ បណ្ដាលឱ្យម៉ូតូមួយគ្រឿងខូចខាត​ដោយអន្លេី​ ។

បន្តាប់ពីកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរក រហូតដល់ថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០២២ ​ទើបសមត្ថកិច្ចកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះយ៉ុម រដ្ឋា ហៅអេត ភេទប្រុស អាយុ ២៣​ ឆ្នាំរស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំ​ណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការ​បន្តតាមផ្លូវច្បាប់ ៕

Telegram-Troryorng
Share.