ក្រោយប្រកួត៦ថ្ងៃ ពានរង្វាន់ជើងឯកលីគបាល់ទះម៉ាឡេស៊ី Malaysia Volleyball League 2022បានរកឃើញម្ចាស់ជ័យលាភីហើយ បន្ទាប់ពីកំណត់ក្រុមចូលរួម៨ក្រុម ចែកជា២ពូល ដំណើការប្រកួតពីថ្ងៃទី៨ ដល់១៣ មីនា ឆ្នាំ២០២២។
រូបមន្តប្រកួតក្នុងពានរង្វាន់នេះអោយក្រុមទាំង២ពូលប្រកួតវិលជុំសិន ហើយចាប់គូឆ្លងពូល ជម្រុះវគ្គ៨ក្រុមចុងក្រោយ ហើយបន្តប្រកួតរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ លទ្ធផលវគ្គផ្ដាច់ព្រ័ត្រក្រុម Selangor Lion យកឈ្នះលើក្រុម Sabah Rhino ដោយលទ្ធផល ៣សិតទល់០ (២៥-១៦,២៥-១៣,២៥-៩)។
ខាងក្រោមជាវីដេអូហាយឡាយវគ្គផ្ដាច់ព្រ័ត្រ៖