យោងតាមការចុះផ្សាយរបស់ Mirror បានឲ្យដឹងថាក្រុមហ៊ុន Saudi Media Group បានដាក់សំណើរ ២.៧ ពាន់លានផោន គឺស្មើនិង (៣.៥ ពាន់លានដុល្លារ) ដើម្បីទិញក្លិបតោខៀវ Chelsea។

លោក Mohamed Alkhereiji គឺជាអ្នកគ្រប់គ្រង Saudi Media Group និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Engineer Holding Group ជនជាតិអារ៉ាប៊ីសាអូឌីត ហើយលោកគឺជាអ្នកគាំទ្រ Chelsea ដោយតែងតែមកទស្សនារាល់ការប្រកួតនៅទឹកដី Stamford Bridge។

សម្រាប់ការដេញថ្លៃទិញក្លិប Chelsea របស់ក្រុមហ៊ុន Saudi Media Group ដែលមានលោក Mohamed Alkhereiji គឺជាអ្នកគ្រប់គ្រង គឺដើម្បីអភិវឌ្ឍន៍កីឡដ្ឋាន Stamford Bridge ឡើងវិញ ក៏ដូចជាបន្តកិច្ចសន្យាដល់កីឡាករសំខាន់ៗដែលជា Key Player ដូចជា៖ Antonio Rudiger និង Cesar Azpilicueta ផងដែរ៕

Telegram-Troryorng
Share.