តារា​ចម្រៀង​តូច​ច្រឡឹង​តែ​សំឡេង​ក្រអួន​ក្រអៅ ចំរើន​ សុភ័ក្ត្រ​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា​ ម្សិលមិញ​នេះ​ បាន​បង្ហោះ​ស្វាគមន៍​សមាជិក​ថ្មី​រថយន្ត​ខ្លាញ់​គោ​ Forthing ស៊េរី​២០២២​ ហើយ​ទទួល​បាន​ការ​អបអរសាទរ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​អ្នក​គាំទ្រ​និង​មិត្ត​សិល្បករ​-សិល្បការិនី​។

យោង​តាម​ការ​បង្ហោះ​ដោយ​ផេក​របស់​​អតីត​បេក្ខជន​ប្រកួត​កម្មវិធី​ The Voice Cambodia រដូវ​កាល​ទីមួយ​ឆ្នាំ​ ២០០៤​ រូប​នេះ​បាន​ឱ្យ​ដឹង​ថា​ខ្លួន​បាន​នាំ​ចូល​សមាជិក​ថ្មី​​ចូល​ផ្ទះ​ ដែល​ម្ចាស់​ខ្លួន​បាន​ហៅ​រថយន្ត​ថ្មី​​របស់​ខ្លួន​នេះ​ថា​​ប្អូន​ស្រី​ពៅ​។

«​ថ្ងៃនេះ​ថ្ងៃ​ជា​វេលា​ល្អ​ ព្រះ​ឥន្ទ​សាទរ​ទេវតា​បាច​ផ្កា​ ​នាំ​ប្អូន​ស្រី​ពៅ​តុបតែង​កាយ​យា​ រួច​ជូន​ជីវា​ចូល​គេហដ្ឋាន​ប្អូន​អើយ​ប្អូនស្រី​សូម​ប្អូន​ជួយ​បង​ មាស​ប្រាក់​កែវ​កង​រក​ស៊ី​មាន​បាន​ទោះ​ទៅ​ឆ្ងាយ​ជិត​សូម​សុខ​ក្សេមក្សាន្ត​ ​សត្រូវ​ជិត​ប្រាណ​បរ​វាស​​ជៀស​ឆ្ងាយ​ ថ្ងៃ​ព្រហស្បតិ៍​ ​១៥ ​កើត​ ខែ​ផល្គុន​ ​ឆ្នាំ​ឆ្លូវ​ ​ត្រី​ស័ក​ ​ពស​ ​២៥៦៥​ត្រូវ​នឹង​ថ្ងៃ​ទី​17 ​ខែ​មីនា​ ឆ្នាំ​2022​»​

រថយន្ត​ស៊េរី​ថ្មី​របស់​ ចំរើន​ សុភ័ក្ត្រ​ គឺ​ជា​រថយន្ត​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​ម៉ូដែល​ Forthing T5 EVO មាន​តម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ​ នេះ​បើយោង​តាម​ផេក​ Forthing ផ្នែកលក់រថយន្ត បាន​ផ្សព្វផ្សាយ​នៅ​លើ​ផេក​របស់​គេ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ឆ្នាំ​២០២២​នេះ។

ក្រោយ​តារាចម្រៀង​រូប​នេះ​បាន​បង្ហោះ​ចែក​រំលែក​រឿងរ៉ាវ​ល្អៗ​ក្នុង​ជីវិត​របស់​ខ្លួន​ សម្រាប់​បើក​សករាជ​ថ្មី​នៃ​ជីវិត​នោះ​ មហាជន​ជា​អ្នក​គាំទ្រ​ និង​មិត្ត​សិល្បករ​បាន​នាំ​គ្នា​សាទរ​ចំពោះ​ជោគជ័យ​ថ្មី​មួយ​ទៀត​ក្នុង​ជីវិត​របស់​តារា​ស្រី​រូប​នេះ​៕

ប្រភព៖ facebook ចំរើន សុភ័ក្រ្ត/Sopheak Chamroeun 

Telegram-Troryorng
Share.