បាត់ដំបង៖ខ្យល់កន្ត្រាក់បោកបក់លាយឡំជាមួយនឹងភ្លៀង និងរន្ទះ បាញ់ បានបាញ់បណ្តាលឲ្យងាប់ សត្វគោចំនួន ៩ក្បាល បំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋ ៣ខ្នងក្នុងខេត្តបាត់ដំបង។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា មានភ្លៀងធ្លាក់រាយប៉ាយ លាយឡំជាមួយខ្យល់កន្ត្រាក់ ព្រមទាំងផ្គររន្ទះ ផងដែរគ្របដណ្តប់លើភូមិសាស្ត្រជាច្រើន នៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២នេះ។

បើតាមអាជ្ញាធរ គ្រោះធម្មជាតិនេះបានបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋអស់ចំនួន ៣ខ្នង នៅក្នុងភូមិសាស្ត្រស្រុកបវេល, ស្រុកបាណន់ និងក្នុងឃុំរបស់មង្គល ស្រុកមោងឫស្សី។ក្នុងនោះ គោ ៩ក្បាលដែលកំពុងដើរស៊ីស្មៅត្រូវរន្ទះបាញ់ងាប់ផងដែរ។

រយ:ពេល ២ថ្ងៃមកហើយគឺគិតចាប់តាំងពីថ្ងៃទី១៧- ១៨ ខែមីនាមកនេះនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង អាកាសធាតុបានប្រែប្រួល ហើយផ្ទៃមេឃស្រទុំពពកខ្មៅដាស់ខុសពីធម្មតា ៕

អត្ថបទ៖ ដំបងក្រញូង

Share.