ព្រឹតិ្តការណ៍ ពិព័រណ៍វប្បធម៌ ទេសចរណ៍ និង កីឡា ប្រចាំឆ្នាំ ២០២២ មហាព្រឹតិ្តការណ៍នេះធ្វើឡើងរយៈពេល៥ថ្ងៃពេញ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ពីម៉ោង ៩ព្រឹក ដល់១១យប់។

មូលហេតុនៃការបង្កើតកម្មវិធីនេះឡើងគឺដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ត្រីស័ក ពុទ្ធសករាជ ២៥៦៥ លើកស្ទួយវប្បធម៌ និងប្រពៃណីជាតិ លើកកម្ពស់ផលិតផលក្នុងស្រុក ជម្រុញការចូលរួមក្នុងវិស័យកីឡា និង ទាក់ទាញមហាជនមកទស្សនាពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាពហុកីឡដ្ឋានលំដាប់អន្តរជាតិប្រចាំតំបន់អាស៊ីអាគេ្នយ៍ ផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ពិសេសចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល។

ព្រឹតិ្តការណ៍ដ៏ធំនេះរួមមាន៖ ការប្រគុំតន្រ្តីចំនួន៥ថ្ងៃ ដែលចូលរួមពីសំណាកតារាចម្រៀងល្បីៗជាច្រើនរូប ការប្រលងចម្រៀង ប្រលងបរកញ្ញាឯកសង្រ្កាន្ត ប្រលងបវរកញ្ញាឯកមជ្ឍឹមវ័យ ការសម្តែងរបាំប្រពៃណីជាតិ និងគុណបុរាណខ្មែរ ការប្រគុំតន្រ្តី EDM ការសម្តែងគុណខ្មែរ ព្រមទាំងមានការលេងល្បែងប្រជាប្រិយខ្មែរ។

កាន់តែពិសេស ព្រឹតិ្តការណ៍នេះនឹងរួមបញ្ចូលកម្មវិធី Tik Tok Award, Tik Tok Party និង Tik Tok Charity ដំបូងគេនៅកម្ពុជា ដែលនឹងមានការប្រមូលផ្តុំតារា Tik Tok ល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាឲ្យមកជួបជុំគ្នា ដើម្បីប្រកួតប្រជែងយកជ័យលាភី Tik Tok Award ឆ្នាំ ២០២២ និងប្រមូលថវិកាសប្បុរសធម៌ បរិច្ចាកដល់មន្ទីរពេទ្យគន្ធបុផ្ផា។

ព្រឹតិ្តការណ៍ពិព័រណ៍ថ្នាក់ជាតិនេះ នឹងមានការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និង ផលិតផលទូទៅ ពិព័រណ៍អប់រំ ពិព័រណ៍វប្បធម៌ ពិព័រណ៍ហិរញ្ញវត្ថុ និង អចលនទ្រព្យ ពិព័រណ៍យានយន្ត និង ពិព័រណ៍កីឡា ដែលមានសរុបជាង ៤០០ស្តង់។

ទស្សនិកជនដែលបានចូលរួមនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា៖
– ម៉ូតូ Honda Scoopy 2022 ចំនួន 1 គ្រឿង
– ទូរស័ព្ទ iPhone 13 Pro Max ចំនួន 3 គ្រឿង
– ទូរស័ព្ទ Oppo 2022 ចំនួន 3 គ្រឿង
– កក់ 5 គ្រឿង
– Smart Watch 10 រង្វាន់
– Ear Phone 10 រង្វាន់ និង រង្វាន់ជាច្រើនទៀត៕

Telegram-Troryorng
Share.