កំពូលតារាចម្រៀង Shakira ម្ចាស់បទ Waka Waka (FIFA World Cup 2010) បានបង្ហោះលើកម្រាមដៃបួនលើគណនី Twitter ក្រោយក្រុមអ្នកមានបុណ្យ FC Barcelona យកឈ្នះអធិរាជស Real Madrid ៤-០ នៅកីឡដ្ឋាន Estadio Santiago Bernabeu កាលពីយប់មិញនេះ។

Shakira បានបន្តទៀតថា៖«Pique នឹងមិនអនុញ្ញាតឱ្យខ្ញុំនិយាយរឿងទាំងនេះជាសាធារណៈទេ ប៉ុន្តែមានតែគាត់ជាមួយនឹងវីរភាពរបស់គាត់ប៉ុណ្ណោះដែលអាចលេងបានបែបនេះ។ គាត់គឺជាខ្សែកណ្តាលល្អបំផុតនៅលើពិភពលោក»។

ទោះបីរងបរាជ័យយ៉ាងអាម៉ាស Real Madrid នៅតែបន្តឈរកំពូលតារាងដដែល ដោយមាន៦៦ពិន្ទុ ពីការលេង២៩ប្រកួត ឈ្នះ២០ ស្មើ៦ និងចាញ់៣លើក ខណ: Barcelona ស្ថិតនៅលេខ៣ មាន៥៤ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់២៨ប្រកួត ឈ្នះ១៥ ស្មើ៩ និងចាញ់៤លើក៕

Telegram-Troryorng
Share.