នៅ​សល់ ​​២៣​ថ្ងៃ​ទៀត​ទេ ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​​ឆ្នាំ​២០២២ នឹង​ឈាន​​ចូល​មក​ដល់​ តារាចម្រៀង​ល្បី​ប្រចាំ​ផលិតកម្ម​ ហង្សមាស​ និង​រស្មីហង្សមាស​ អ្នក​នាង​ ពេជ្រ សោភា ​បាន​ផុស​រំលឹក​អនុស្សាវរីយ៍​ថត​វីដេអូ​បទ​ចម្រៀង​ចូលឆ្នាំ​ជាមួយ​នឹង​មិត្ត​សិល្បករ-សិល្បករ​ការិនី​ល្បី​ៗ​ក្នុង​ផលិតកម្ម​នៅ​លើ​បណ្ដាសង្គម​​​ ប៉ុន្តែ​មហាជន​បែរ​ជា​ផ្ដោត​ការ​ចាប់​អារម្មណ៍​​ទៅ​លើ​ម៉ូដ​សក់​របស់​ តារា​ចម្រៀង​ លោក ឆន សុវណ្ណារាជ​ទៅវិញ​។

នៅ​ថ្ងៃ​ទី​២១ ខែ​មីនា​ ឆ្នាំ​២០២២ នេះ​ ម្ចាស់​បទ​ «ស្លាប់​ក្នុង​ឧទ្យាន​ទឹក​ភ្នែក​» បាន​បង្ហោះ​រូប​ភាព​អនុស្សាវរីយ៍​ថត​បទ​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ជាមួយ​នឹង​មិត្ត​សិល្បករ​មាន​ដូច​ជា​ លោក អ៊ិន ទីតូ តារា​ចម្រៀង​ រិន សាវ៉េត អ្នក​នាង​ ឱក សុគន្ធកញ្ញា អ្នក​នាង​ ពេជ្រ​ សោភា អ្នក​នាង​ គីម លីហ្សា និង​លោក​ ឆន សុវណ្ណារាជ​។

យ៉ាង​ណា​មិញ​ហ្វេន​មួយ​ចំនួន​ធំ​ហាក់​ផ្ដោត​ការ​ចាប់​អារម្មណ៍​ជា​ពិសេស​ទៅ​លើ​ម៉ូដ​សក់​ចាស់​របស់​លោក​ ឆន​ សុវណ្ណារាជ​ ​ជាង​អ្នក​ណា​ៗ​ទាំង​អស់​ ដោយ​មតិ​ភាគ​ច្រើន​លើក​ដូច​ៗ​គ្នា​ថា​ ជាម៉ូដ​សក់​សាហាវ និង​ឡូយ​កប់​សារី​ជាដើម​។

ខាង​ក្រោម​នេះ​គឺជា​ការ​លើក​ឡើង​ជុំ​វិញ​ម៉ូដ​សក់​ របស់​តារា​ចម្រៀង​ ឆន សុវណ្ណារាជ​៖

«មេីលសក់ពូរាជកប់សារី» «សក់ពូរាជ្យ សាហាវ» «មើលបងរាជ្យកប់សារី» «សក់ពូរាជឈ្នះអស់មារសត្រូវ», «សក់ពូ រាជ កប់ម៉ង មីង ភា ក៏ សក់ស្ទៀវក្រុងដែល»

ប្រភព៖ ពេជ្រ សោភា Pich Sophea 

Telegram-Troryorng
Share.