ការបង្ហាញវត្តមានរបស់កំពូលតារាចម្រៀងស្រី មាស សុខសោភា នៅលើកម្រាលព្រំក្រហម Pleng Music Awards 2022 ពិតជាធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ចោលភ្នែកសម្លឹងមើលមិនដាក់ និងអមដោយសំឡេង​ហ៊ោ​កញ្ជ្រៀវរបស់ហ្វេន។ អ្នកនាង មាស សុខសោភា បញ្ចេញដំណើរអេឡេហ្កង់ជាមួយឈុតខ្មៅប្លីងៗភ្លេកៗ ចំហរភាពសិចស៊ីត្រង់ចង្កោះបន្តិច ឱ្យហ្វេនៗញាប់ញ័រនៅក្នុងអារម្មណ៍ និងកាន់តែធ្វើឱ្យកម្មវីធីទាំងមូលមើលទៅ​ហឹក​ហ៊ាក់​កាន់តែខ្លាំង។

ទោះផ្ទុះការសរសើរពីហ្វេនចំពោះការតុបតែងខ្លួនរបស់អ្នកនាង មាស សុខសោភា យ៉ាងណាក៏ដោយ ក៏មតិរិះគន់នៅតែមាន។ គេឃើញមានអ្នកលេងបណ្ដាញសង្គមម្នាក់លើកឡើងនៅក្នុង Comment ចំពោះរូបអ្នកនាង មាស សុខសោភា ដោយយករូបភាពតារាបង្ហាញម៉ូដហូលីវូដ គឺនាង BELLA HADID ស្លៀកឈុតបែបនេះនៅក្នុងកម្មវិធី Met Gala 2019 ស្រដៀងនឹង មាស សុខសោភា ។ ទំនងដូចជាមានបំណងមកចោទសួរជាសាធារណៈ ថា តើមួយឈុតអ្នកនាង មាស សុខសោភា មើលទៅចម្លងឈុតបរទេស?

ជាការពិតណាស់ ក្រោយបញ្ចប់ការដើរបង្ហាញនៅលើកម្រាលព្រំក្រហមរបស់ PMA2022 អ្នកនាង មាស សុខសោភា បានឈរផ្ដល់សម្ភាសន៍ជាមួយតារាស្រី ចេននី ដោយរៀបរាប់ពីអារម្មណ៍របស់ខ្លួន និងការច្នៃម៉ូដសម្រាប់​រាត្រី​ដ៏អសច្ចារ្យនោះ។ អ្នកនាង មាស សុខសោភា បានប្រាប់ថា ឈុតនេះឌីហ្សាញដោយ Lady Tailor ទ្បេឌីច្នៃម៉ូត ដោយមាន Inspiration ពីតារាបង្ហាញម៉ូដបរទេសម្នាក់ និងចំណាយពេលដាំគ្រឿងតែមួយយប់ប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រៅពីការ​ដើរ​ក​ម្រា​ល​ព្រំ​ក្រហម Pleng Music Awards 2022 ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ ​ជាមួយ​វត្តមាន​របស់​តារា​កិត្តិយស​ដែល​ជាតា​រា​សម្តែង​ ​តារា​ចម្រៀង​ ​និង​ ​Influence​rs ​យើង​ជាច្រើន​នាក់ហើយនោះ ចុះហ្វេនទាំងអស់គ្នា​មានបាន​ចាប់ចិត្ត​ចាប់​អារ​ម្មណ៍​លើ​ឈុត​​ណា​ទៀតដែរហ្អេស៎? Comment ថែមផងណា៎៕

ប្រភព៖ Pleng

Telegram-Troryorng
Share.