តារាសម្ដែង និងបង្ហាញម៉ូដ ទឹម រដ្ឋា បានសម្រេចចិត្តចូលរោងជ័យជាមួយស្វាមី នៅថ្ងៃទី ២៥ និងសំពះផ្ទឹមចងដៃនៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២២។ ស្វាមីអ្នកនាងក៏ត្រូវបានមហាជនមួយចំនួនស្គាល់ហើយថា គឺលោក Jovany Antonio ​ក៏​ជា​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ទាំង​ក្នុង​នឹង​ក្រៅប្រទេស។ អ្នកទាំងពីរបានចងស្នេហ៍ចងចិត្ត និងស្គាល់ពីគ្នាទៅវិញទៅមកអស់រយៈពេល ៦ឆ្នាំ។

តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានឱ្យឃើញថា ពិធីរៀបមង្គលការរបស់តារាសម្ដែងស្រីរូបនេះ ពិតជាអធឹកអធមបែបលំដាប់អភិជនមួយរូបនៅក្នុងស្រុក។ យ៉ាងណាមិញ អ្នកនាង ទឹម រដ្ឋា បានរៀបរាប់ថា៖ «ទីកន្លែង​​ដែល​នាង​ខ្ញុំ នឹង​រៀប​​ចំ​គឺ​ស្ថិតនៅ​ជាយ​​ក្រុងភ្នំពេញ ហើយ​មង្គលការ​នាង​ខ្ញុំ និង​គូ​ដណ្តឹង គឺជា​គូ​ស្វា​មី​ភរិយា​ទី​១ ដែល​​រៀបចំ​ធ្វើ​នៅ​ទីនោះ​តែម្តង​។ តាមពិត​ទៅ នាង​ខ្ញុំ​មិន​ចង់​លាក់​បង​​ប្អូន​ទេ គ្រាន់តែ​ចង់ឱ្យមាន​ការភ្ញាក់ផ្អើល​បន្តិច សម្រាប់​បងប្អូន​និយម​គាំទ្រ​វិស័យ​សិល្បៈ​នាង​ខ្ញុំ ហើយ​ការសម្រេចចិត្ត​រៀបចំ​មង្គលការ​នៅ​ឆ្នាំនេះ​ គឺ​ចំពេល​វេលា​ប្រារព្ធ​ខួប ស្គាល់គ្នា​រវាង​​នាង​ខ្ញុំ និង​គូ​ដណ្តឹង រយៈពេល ៦ ​ឆ្នាំផងដែរ​»។

ជាមួយគ្នានោះដែរ អ្នកនាង ទឹម រដ្ឋា ក៏បានរម្លឹកដែរថា ស្វាមីរបស់អ្នកនាងធ្លាប់បានពញ្ញាក់អារម្មណ៍អ្នកនាងម្ដងរួចមកហើយ កាលពីថ្ងៃអនុស្សាវរីយ៍នៃខួបចំណងស្នេហ៍ ៥ឆ្នាំ នៅលើទូកមួយដ៏ធំនៅកណ្ដាលសមុទ្រ។ ស្វាមីអ្នកនាងបានបំពាក់ចិញ្ចៀនរៀបការឱ្យអ្នកនាង ដែលជាសក្ខីភាពនៃស្នេហារបស់អ្នកនាង។ អ្នកនាងថា តាំងពីពេលនេះមក គឺខ្ញុំបានរៀបការជាមួយគាត់បាត់ទៅហើយ។ រហូតមកទល់ពេលគឺលើសពីភ្ញាក់ផ្អើលថែមទៀត។

ដោយឡែកគេបានដឹងថា ពិធីរៀបមង្គលការរបស់អ្នកនាង ទឹម រដ្ឋា គ្រោងនឹងមានតារាសិល្បៈប្រុសស្រីជាច្រើននាក់ចូលរួម ក៏ដូចជាអ្នកជំនួញ អ្នកមុខអ្នកការ ដើម្បីអបអរសាទរ ចំពោះថ្ងៃសិរីថ្ងៃជ័យរបស់អ្នកនាង ទឹម រដ្ឋា។ នៅមិនទាន់ដឹងថា អ្នកនាង ទឹម រដ្ឋា មានគម្រោងរៀបចំប៉ុន្មានតុនោះទេ។ ព័ត៌មានលម្អិត សារព័ត៌មានត្រយងនឹងជម្រាបជូនប្រិយមិត្តតាមក្រោយបន្ថែមទៀត៕

Telegram-Troryorng
Share.