ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះសម្ភារៈចាស់ៗ នៅក្នុងអគាររបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្តើមចេញពីទុស្សេចរន្តអគ្គិសនី បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ភ្លាមៗ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២២ នៅ តាម បណ្ដោយ ផ្លូវសហព័ទ្ធរុស្សី ចំណុចសាកលវិទ្យាល័យភូមិន្ទភំ្នពេញ ភូមិ១៦ ក្រុម៦១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោក សំ សំអុល អាយុ ៥៥ ឆាំ្ន ប្រធានការិយាល័យរដ្ឋបាល នៃសាកលវិទ្យាល័យ បានឲ្យដឹងថា អគារឃ្លាំងទំហំ៨ម៉ែត្រx២៥ម៉ែត្រ ខាងក្នុងមានតែ តុ កៅអី ក្តារខៀន សម្ភារៈចាស់ៗទេ ចាក់សោទុកចោល ស្រាប់តែនៅវេលាម៉ោងខាងលើ ស្នូរផ្ទុះ ហើយហុយផ្សែងឆាបឆេះចេញជាអណ្តាតភ្លើង ដោយសារទុស្សេខ្សែភ្លើង ឆេះរាលដល់សម្ភារៈមាននៅខាងក្នុង ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿងចេញទៅអន្តរាគមន៍ ប្រើប្រាស់ទឹកអស់៥រថយន្ត ទើបភ្លើងរលត់ទៅវិញ សម្ភារៈខាងក្នុងត្រូវបានភ្លើងឆេះអស់ តែមិនបង្កឲ្យអ្នកណារងរបួសដែរ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.