ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកបរល្បឿនលឿន ជ្រុលទៅបុកពីក្រោយម៉ូតូហុងដាគុប ដឹកអនឡាញ កំពុងឈប់ចាំភ្លើងស្តុប កល់ជាប់ពីក្រោម សំណាងល្អផ្លោងខ្ទាតផុតពីកង់រថយន្ត ខូចខាតតែម៉ូតូ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២២ ស្ថិតនៅចំណុចភ្លើងស្តុប តាមផ្លូវ៥០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក កុងតឺន័រ ម៉ាកហុីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-9526 បើកតាមផ្លូវ៥០ម៉ែត្រ ពីកើតទៅលិច ល្បឿនលឿន លុះដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយ ម៉ូតូម៉ាកហុងដា គុបជ្រុង សេ៩០ ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល1D-1109 ជិះដោយបុរសម្នាក់ ដឹកអនឡាញ កំពុងឈប់ចាំភ្លើងស្តុប ពីកើតទៅលិច បណ្តាលឲ្យកល់ជាប់ពីក្រោម សំណាងល្អអ្នកជិះម៉ូតូខ្ទាតផុតពីកង់រថយន្ត ខូចខាតតែម៉ូតូ ។

ក្រោយកើតហេតុ ខណៈដែលភាគីខាងម៉ូតូគ្រាន់តែរបួសស្រាល ទើបភាគីខាងរថយន្តសុំធ្វើការសម្របសម្រួលគ្នា ចេញសងថ្លៃខូចខាតម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.