រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសថា នៅម៉ោង៥ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នឹងមានការបិទកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីកែងផ្លូវ៣០ម៉ែត្រ(ផ្លូវបុរីសន្តិភាព) រហូតដល់ស្ពានអាកាសចោមចៅ ជាបណ្តោះអាសន្ន ដោយសាររៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ដូច្នេះសម្រាប់អ្នកធ្វើដំណើរ ឆ្លងកាត់ទីតាំងនេះ ត្រូវត្រៀមលក្ខណៈបញ្ចៀសចរាចរណ៍។ផុតរយៈពេលកំណត់រដ្ឋបាលរាជធានីនឹងបើកឲ្យធ្វើចរាចរណ៍ជាធម្មតាឡើងវិញ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.