ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ដូចជា៖

-នៅថ្ងៃទី ៦-៩ ខែមេសា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
-នៅថ្ងៃទី ១០-១២ ខែមេសា ឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
-នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាអន្លើ ។

២- បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
-នៅថ្ងៃទី១១-១២ ខែមេសា នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើ ។

៣-តំបន់មាត់សមុទ្រ
-សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
-នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាអន្លើ៕

May be an image of text
Share.