(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២នេះ បានសម្រេច ដាក់ខេត្តចំនួន៤ មិនតម្រូវឱ្យពាក់ម៉ាសទៀតនោះទេ។ខេត្តទាំង៤នោះរួមមាន៖ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ។

បើទោះបីជាយ៉ាងណា សម្តេចតេជោហ៊ុន សែនបានបញ្ជាក់ថា ទុកឱ្យប្រជាពលរដ្ឋសម្រេចចិត្ត ខ្លួនឯងក្នុងការពាក់ ឬមិនពាក់។

ការសម្រេចនេះមានសុពលភាពចាប់ពីយប់ថ្ងៃទី១០ខែមេសាឆ្នាំ២០២២នេះតទៅ។

សម្រាប់ប្រមុខរាជរដ្ឋាភិបាល ការសម្រេចយកដូច្នេះគឺដើម្បីទុកលទ្ធភាពជូនពលរដ្ឋទទួលខុសត្រូវដោយខ្លួនឯង។ ក្នុងនោះដែរពេលចេញផុតពីខេត្តទាំង៤នេះ ពលរដ្ឋដាច់ខាតត្រូវតែពាក់ម៉ាសឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ ក្រសួងសុខាភិបាលរួមទាំងអនុវត្តតាមវិធាន៣ការពារនិង៣កុំ៕

Share.