កញ្ញា សុខ ពិសី​ នេះ​បាន​ចេញ​មក​ប្រកាស​ដំណឹង​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ថា​កញ្ញា​នឹង​មិន​ទទួល​ខុស​ត្រូវ​អ្វី​ទាំង​អស់​ចំពោះ​រាល់​ Post ឬ Chat របស់​គណនី​ Instagram សុខ​ ពិសី ព្រោះ​ត្រូវ​បាន​ជន​អនាមិក​ Hack ទៅ​ប្រើប្រាស់​និង​ប្ដូរ​ឈ្មោះ​បាត់​ហើយ​។​

តារា​ចម្រៀង​សាច់​ស​ខ្ចី​ប្រចាំ​ផលិតកម្ម​សាន់ដេ (Sunday Production) នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២ បាន​ចេញ​មក​ផុស​ប្រកាស​ដំណឹង​បន្ទាន់​មួយ​ដើម្បី​ចែក​ជូន​ជា​ព័ត៌មាន​ទៅ​ដល់​មិត្តភក្ដិ​ សាច់ញាតិ និង​ហ្វេន​ៗ​របស់​ខ្លួន​ឱ្យ​ដឹង​ថា​ គណនី​របស់​ខ្លួន​ត្រូវ​បាន​គេ​លួច​យក (Hack) និង​ប្ដូរ​ឈ្មោះ​ហើយ​ ដូច្នេះ​រាល់​ផុស​ឬ​ឆាត​ណាមួយ​ទៀត​ដែល​ផុស​ចេញ​ទៅ​នោះ​ កញ្ញា​សូម​បដិសេធ​និង​មិន​ទទួល​ខុស​ត្រូវ​អ្វី​ទាំង​អស់​ ព្រោះ​មិនមែន​កញ្ញា​ជា​អ្នក​គ្រប់​គ្រង​លើ​គណនី​នោះ​ទៀត​ឡើយ​។

តារា​ចម្រៀង​ដែល​បានវិវត្ត​ខ្លួន​​មក​ជា​ម្ចាស់​អាជីវកម្ម​​តែ​គុជ​រូប​នេះ​ ក៏​បាន​សំណូម​ពរ​ឱ្យ​សាធារណជន​ជួយ​ចែករំលែក​ដំណឹង​ដែល​ខ្លួន​ផុស​ឱ្យ​បាន​ច្រើន​ដើម្បី​ជា​ព័ត៌មាន​មាន​ប្រយោជន៍​ចំពោះ​មហាជន​ខ្លាច​ក្រែង​មាន​អ្នក​​ខូចខាត​ទ្រព្យ​សម្បត្តិ​ដោយ​ប្រការ​ណាមួយ​ ដែល​អាច​កើត​មាន​ឡើង​ជា​យថាហេតុ​។

ហ្វេន​ជា​ច្រើន​នាក់​បាន​ចូល​មក​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ IG ដែល​មាន​ចំនួន Follower ជិត​ ១M ទៅ​ហើយ​ ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​ថាការ​ដែល​បាត់​គណនី​ព្រោះ​តែ​ IG កញ្ញា​ នៅ​មិន​ទាន់​មាន​សញ្ញា Blue verifies។ ដោយ​ឡែក​ចំពោះ​ហ្វេន​ដែល​មាន​ការ​យល់​ដឹង​លើ​ផ្នែក​ IT ​ជា​ច្រើន​នាក់​​បាន​ចូល​មក​ផ្ដល់់​យោបល់​ និង​វិធីសាស្ត្រ​​ផ្សេងៗ​ដើម្បី​ឱ្យ​កញ្ញា​ សុខ ពិសី អាច​ទាញ​យក​គណនី​របស់​កញ្ញា​មក​​ប្រើប្រាស់​វិញ​បាន​។

«បងអុីមែលទៅ Instagram ទៅ ហេីយប្រាប់គេថាaccount បងបានត្រូវគេ hack . Instagram នឹងជួយយក account បងមកវិញ»
«តើមានធ្វើការReport pageដែររឺទេ? តើមានបំពេញពត៌មានSecondary នៅពេលបង្កើត Page ដំបូងទេ? ព្រោះយើងអាចទាញយកមកប្រើវិញនៅពេលណាមួយដែរម្ចាស់ត្រូវការចាំបាច់»

ប្រភព៖ Facebook Sok Pisey

អត្ថបទ​ទាក់ទង​៖

Telegram-Troryorng
Share.