ថៃ – សមត្ថកិច្ច​ប៉ូលិស​បាន​ចេញ​មក​ថ្លែ​ងឱ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា​ខាង​មុខ​នឹង​បិទ​រឿង​ក្ដី​ករណី​ស្លាប់​របស់​តារា​សម្ដែង​ថៃ​នាង​ តេងម៉ូ និដា ដែល​បាន​ធ្លាក់​ពី​អូប័រ​លង់ទឹកស្លាប់​ ចំណែក​មុខ​របួស​កើត​ឡើង​ដោយ​សារ​តែ​ស្លាប​ចាក់​ និង​មាន​ភស្ដុតាង​ណា​បញ្ជាក់​ថា​ជា​ករណី​ឃាតកម្ម​នោះ​ឡើយ​។

កាល​ពី​ថ្ងៃ​ទី​២២ មេ​បញ្ជា​ការ​នគរបាល​ភូមិភាគ​ទីមួយ​ថៃ​ លោកឧត្តម​សេនីយ៍ឯក ជិរៈវឌ្ឍ ភូមិ​ជិត បាន​បង្ហើប​ឱ្យ​ដឹង​​ថា​គណៈ​កម្មការ​ស៊ើប​អង្កេត​រឿង​ក្ដី​និង​ភស្ដុតាង​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​នាង ភ័ត​រៈធិតា ផាត់វីរៈភុង្ស ឬ​ តេង​ម៉ូ ធ្លាក់​អូប័រ​កណ្ដាល​ទន្លេ​ចៅផាយ៉ា​ ស្លា.ប់​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​កន្លង​មក​នោះ​បាន​រាយកាណ៍​ជូន​កាន់​ឧត្តម​សេ​នី​យ៍​ត្រី​ សុវត្ថិ ចែង​យ៉ត​សុខ មេបញ្ជាការ​ប៉ូលិស​ថ្នាក់​ជាតិ​ពិចារណា​ហើយ​។

សមត្ថកិច្ច​មិន​បាន​បញ្ជា​ឱ្យ​មាន​កា​រ​ចុះស្រាវជ្រាវ​ករណី​នានា​ជា​បន្តទៀត​នោះ​ទេ​ ដោយ​សារ​តែ​រក​ឃើញ​ថា​មាន​ភស្ដុតាង​គ្រប់​គ្រាន់​ហើយ​ ដោយ​នៅ​ថ្ងៃ​អង្គារ​ទី​២៦ ខែ​មេសា​ វេលា​​ម៉ោង​១៣.០០​នាទី​ គណៈ​កម្មការ​ស៊ើប​អង្កេត​ក្ដី​នឹង​ថ្លែង​ការណ៍​បិទ​ក្ដី​នេះ​ នៅ​កង​បញ្ជការ​ប៉ូលិស​ខេត្ត​នន់​ថៈ​បុរី​ មុន​នឹង​ផ្ញើ​សំនួន​ក្ដី​ទៅ​ឱ្យ​ភ្នាក់ងារ​អយ្យការ​ពិចារណា​ស្ដាប់​ជា​បន្ត​ទៀត​។

ជឿ​ជាក់ថា​ភស្ដុតាង​ដែល​មាន​នៅ​ក្នុង​ខណៈ​នេះ​ថា​ អាច​ដាក់​កំហុស​ឱ្យ​អ្នក​ប្រព្រឹត្ត​បាន​ទាំង​អស់​ហើយ​ ដោយការ​រួបរួម​ភស្ដុតាង​ទាំង​នោះ​ បាន​ពី​ការ​ធ្វើ​រូប​បែប​គណៈ​កម្មការ​តាំង​តែ​ថ្ងៃ​កើត​ហេតុ​ ដែល​មាន​រយៈ​ពេល​ជាង​១​ខែ​ ដូច្នេះ​សាក្សី​និង​ភស្ដុតាង​ទាំង​ដែល​មាន​អាច​ជឿជាក់​បាន​

សម្រាប់​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា​ ឆ្នាំ​២០២២ បាន​បន្ថែម​ឱ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​២៦ ខាង​មុខ​នេះ​នឹង​ការ​ថ្លែង​គ្រប់​ដំណាក់​កាល​ចាប់​តាំង​ពី​ចាប់​ផ្ដើម​ដំបូង​ និង​ចំណុច​សំខាន់​ដែល​ប្រជាជន​ផ្ដល់​ការ​ចាប់​អារម្មណ៍​ មិន​ថា​រឿង​ហេតុ​ដែល​កើត​ឡើង,​ អូប័រ​កើត​ហេតុ​, កំហុស​, ទោស​កំហុស, ការ​ពិត​ និង​រហូត​ដល់​ចំណុច​រឿង​បត់​ជើង​​ ដោយ​ខណៈ​នេះ​ភស្តុតាង​បាន​បញ្ជាក់​ថា​គឺ​ជា​កំហុស​ការ​ប្រព្រឹត្តិ​ដោយ​ប្រមាថ​ដែល​ជា​ហេតុ​នាំ​ឱ្យ​អ្នក​ដទៃ​ស្លា.ប់​បាត់បង់​ជីវិត​។

ចំពោះ​របួស​នៅ​រាងកាយ​សព​នោះ​ កើត​ឡើង​ដោយសារ​តែ​ប៉ះទង្គិច​នឹង​ស្លាបចាក់​អូប័រ​ ទើប​មាន​ការ​យល់​ឃើញ​សរុប​សេចក្ដី​ដូច​នេះ​ ព្រម​ទាំង​ជឿជាក់​ថា​អាច​ឱ្យ​ប្រជាជន​បាត់​សង្ស័យ​បាន​ ប៉ុន្តែ​​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ បើសិន​ជា​​អយ្យការ​នៅ​មាន​ចំណុច​សង្ស័យ​ណា​ដែល​ចង់​ឱ្យ​សមត្ថកិច្ច​នគរ​បាល​ស៊ើបសួរ​បន្ត​ ខាង​សមត្ថកិច្ច​រីករាយ​នឹង​ទទួល​ជា​និច្ច​។

លោក​ឧត្តម​សេនីយ​ឯក​ខាង​លើ​បាន​បន្ថែម​ទៀត​ថា ​ចំពោះ​ករណី​ដែល​ប្រធាន​ជំរុំ​ជួយ​សង្គ្រោះ​​ជន​រងគ្រោះ​ដោយ​សារ​ឧក្រិដ្ឋកម្ម​ នឹង​បង្ហាញ​ភស្ដុតាង​ រឿង​រូបភាព​ស្រមោល​ក្នុង​ពេល​កើត​ហេតុ​និង​ក្រោយ​ពេល​កើត​ហេតុ​ គណៈ​ដែល​ភ្នាក់ងារ​ស៊ើប​អង្កេត​បាន​ពិភាក្សា​ជាមួយ​នឹង​អយ្យការ​ខេត្ត​នន់ថៈបុរី​ និង​អយ្យការ​ណែនាំ​ឱ្យ​បែងចែក​ជា​ករណី​ប្ដឹង​មួយ​ទៀត​ រួម​ជាមួយ​នឹង​ករណី​ស្លាប់​ដែល​ជា​រឿង​ក្ដី​ចំបង​។

ដោយ​ឡែក​រឿង​ភស្តុតាង​ផ្នែក​នីតិវិទ្យាសាស្ត្រ​ពី​គ្រប់​ផ្នែក​ជួយ​អះអាង​ថា​បាន​ទទួល​គ្រប់​អស់​ហើយ​ និង​​នាំ​មក​បញ្ចូល​ជាមួយ​នឹង​សំនួន​ក្ដី​ទាំង​ស្រុង​អស់​ហើយ​ នៅ​សល់​តែ​ឱ្យ​ភ្នាក់ងារ​ស៊ើប​អង្កេត​ប្រមូលផ្ដុំ​លម្អិត​បន្ថែម​បន្តិច​ទៀត​ប៉ុណ្ណោះ​ ចំណែក​ករណី​សរុប​រួច​មិន​មាន​អ្វី​ផ្លាស់ប្ដូរ​នោះ​ឡើយ​៕

ប្រភព៖ Sanook

អត្ថបទ​ទាក់ទងនឹង​តេងម៉ូ៖

Telegram-Troryorng
Share.