ចិន – ​ការ​កាត់​ក្ដី​ដំបូង​របស់​ Kris Wu នៅ​ក្នុង​តុលាការ​ មហាជន​​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ព្រោះ​តែ​ប្រុស​ស្អាត​រូប​នេះ​បាន​ឡើង​ទម្ងន់​ជា​គំហុក​ក្រោយ​ជាប់ឃុំឃាំង​ក្នុង​ពន្ធនាគារ​ចំនួន​៥​ខែ​។

នៅ​ក្នុង​សហគមន៍​អ្នក​លេង​បណ្ដាញ​សង្គម​អនឡាញ​បាន​ជជែក​គ្នា​ច្រើន​ពី​រូប​ថត​មួយ​សន្លឹក​ដែល​ត្រូវ​គេ​អះអាង​ថា​ជា​ Kris Wu ព្រោះ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ស្រាប់​តែ​មាន​បែក​ធ្លាយ​រូប​ថត​មួយសន្លឹក​ដែល​ត្រូវ​បាន​ម្ចាស់​ផុស​អះអាង​ថា​ជា​ Kris Wu កំពុង​ស្ថិត​នៅ​ក្នុង​តុលាការ​ដើម្បី​ឆ្លើយ​បំភ្លឺ​ចំពោះ​ករណី​ចោទ​ប្ដឹង​លើ​រូប​លោក​ជា​លើក​ដំបូង​។

រូប​ភាព​នោះ​ធ្វើ​ឱ្យ​សាធារណជន​ភ្ញាក់ផ្អើល​ លាយឡំ​និង​ភាន់ច្រឡំ​ផង​ នៅ​ពេល​ដែល​រូប​ភាព​នោះ​ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញសង្គម​ SNS។

យ៉ាង​ណា​មិញ​រូប​ដែល​ត្រូវ​បាន​អះអាង​ថា​ជា​ Kris Wu ដែល​បង្កភាព​ភ្ញាក់ផ្អើល​ដល់​មហាជន​ ដោយ​សារ​តែ​ការ​ឡើង​ទម្ងន់​យ៉ាង​គំហុក​ ព្រោះ​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​នោះ​គឺ​គ្រាន់​តែ​ជា​រូបភាព​កាត់ត​ (Edited) ព្រោះ​មាន​អ្នក​យក​រូប​ភាព​ដើម​របស់​ គ Kris Wu មក​ផុស​ ហើយ​បាន​បញ្ជាក់​ថា​ការ​ពិត​ទៅ​រូប​នេះ​គឺជា​រូប​ភាព​សម្ភាសន៍​ចាស់​របស់​អតីត​សមាជិក​ក្រុម​ EXO នោះ​ទេ​ ដោយ​កាល​ណោះ​រូប​របស់​ Kris Wu គឺ​លោក​បាន​កោរ​សក់​និង​មាន​មុខ​ស្គម​តូច​ មិន​មែន​មុខ​មាត់​រីកធំ​ប៉ោង​ដូច​ក្នុង​រូបថត​កាត់​ត​នេះ​នោះ​ឡើយ​៕

ប្រភព៖ Lovekpop95

អត្ថបទ​ទាក់ទង​នឹង​ Kris Wu៖

Telegram-Troryorng
Share.