ប៉េកាំង៖ តារា​​ចម្រៀង​-តារា​សម្ដែង​កូន​កាត់​ចិន​កាណាដា​ Kris Wu ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​រំលោភ​សេពសន្ថវៈ​លើ​នារី​រងគ្រោះ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ BBCNEWS

សូម​ចុច​អាន​ តារា​ល្បី​ Kris Wu ចេញ​មក​ច្រាន​ចោល​​ថា​គ្មាន​​ការ​ល្បួង​លួងលោម​ក្មេង​ស្រី​យក​​ទៅ​រំលោភ​​!

មន្ត្រី​នៅ​ក្នុង​ទីក្រុង​ ប៉េកាំង បាន​​​​ឱ្យ​ដឹង​ថា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អនឡាញ​​បាន​បញ្ជាក់​ថា​ តារា​ល្បី​វ័យ​៣០​ឆ្នាំ​បាន​បោក​បញ្ឆោត​នារី​វ័យ​ក្មេង​ជា​ច្រើន​ដង​ដើម្បី​ឱ្យយល់​​ព្រម​រួម​ដំណេក​ជាមួយ​នឹង​ខ្លួន​។

ការ​ចោទ​ប្រកាន់​ទីមួយ​បាន​កើត​ឡើង​តាំង​ពី​ដើម​ខែ​កក្កដា​ ដោយ​មាន​ស្ត្រី​ម្នាក់​បាន​និយាយ​​ថា​ Kris Wu ​លោក​បាន​លូកលាន់​លើ​រាង​កាយ​ខ្លួន​ខណៈ​ពេល​ស្រវឹង​។​ ប៉ុន្តែ​តារា​ល្បី​របស់​ចិន​រូប​នេះ​បាន​បដិសេធ​គ្រប់​ការ​ចោទ​ប្រកាន់​ទាំង​អស់​។​

ស្ត្រី​ទីមួយ​ដែល​បាន​ចោទ​ប្រកាន់​លោក​មាន​ឈ្មោះ​ Du Meizhu ជា​​សិស្ស​មាន​អាយុ​ ១៩​ឆ្នាំ​ បាន​ផុស​នៅ​លើ​បណ្ដាញ​សង្គម​ ថា​កញ្ញា​បាន​ជួប​ជាមួយ​នឹង​តារា​ខាង​លើ​តាំង​ពី​អាយុ​១៧​ឆ្នាំ​។ កាល​ណោះ​​កញ្ញា​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​កម្មវិធី​ជប់លាង​នៅ​ផ្ទះ​របស់​ Kris ហើយ​ក្រោយ​មកកញ្ញា​ត្រូវ​បាន​បង្ខំ​បង្អក​ស្រា​ ហើយ​ពេល​ក្រោក​ឡើង​ឃើញ​ខ្លួន​ឯង​គេង​លើ​គ្រែ​របស់​ Kirs Wu នៅ​ថ្ងៃ​បន្ទាប់​។

DU Meizhu

កញ្ញា​រូប​នេះ​បាន​និយាយ​ថា​មាន​នារី​៧​នាក់​ផ្សេង​ទៀត​ បាន​ប្រាប់​ថា​សុទ្ធ​តែ​ត្រូវ​បាន​ Kris លួងលោម​ហើយ​សន្យា​ផ្ដល់​ការងារ​និង​ឱកាស​ផ្សេង​ៗ​ឱ្យ​ទៅ​ពួក​នាង​។ យ៉ាង​ហោច​ណាស់​មាន​ស្ត្រី​យ៉ាង​តិច​២៤​នាក់​ បាន​ចេញ​មក​ចោទ​ប្រកាន់​លើ​អាកប្បកិរិយា​មិន​សមរម្យ​របស់​តារា​រូប​នេះ​។

ងាក​មក​ Kris Wu បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ពី​កញ្ញា​ Du ពាក់ព័ន្ធ​នឹង​ការ​បង្អកស្រា ថែម​ទាំង​បដិសេធ​ពី​បទ​ចោទ​ប្រកាន់​រឿង​លួងលោភ​សន្យា​ផ្ដល់​ប្រយោជន៍​ឱ្យ​ទៅ​ពួក​នាង​ ព្រម​ទាំង​រំលោភ​ពេល​ពួក​នាង​បាត់​បង់​ស្មារតី​ ពិសេស​បំផុត​នោះ​​រំលោភ​ទៅ​លើ​អនីតិជន​។ ច្បាប់​ប្រទេស​ចិន​ យុវវ័យ​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អនីតិជន​ តែ​អាយុ​ដែល​អនុញ្ញាត​ឱ្យ​មាន​សម្ព័ន្ធភាព​ផ្លូវ​ភេទ​បាន​គឺ​អាយុ ​១៤​ឆ្នាំ​។

Kris Wu ឬ​មាន​ឈ្មោះ​ជា​ភាសា​ចិន​ Wu Yifan កសាង​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដោយ​សារ​តែ​លោក​បាន​ចូលរួម​ជា​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ​ដ៏​ល្បី​ EXO ហើយ​ក្រោយ​មក​នៅ​ឆ្នាំ ​២០១៤​ លោក​បាន​ចាក​ចេញ​ពី​ក្រុម​ហើយ​មក​ដើរ​តួ​ជា​តារា​ចម្រៀង​ទោល​ តារា​សម្ដែង​ តារា​ម៉ូដែល និង ជា​គណៈកម្មការ​កម្មវិធី​ប្រកួត​នៅ​ប្រទេស​ចិន​វិញ​៕

Telegram-Troryorng
Share.