តាមរយៈសារព័ត៌មាន Khaosod នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២នេះ បានចេញផ្សាយឱ្យដឹងថា តារាចម្រៀងល្បីឈ្មោះ A$AP Rocky ដែលជាស្វាមីរបស់តារាចម្រៀង Rihanna ត្រូវបានប៉ូលីសស៊ើបអង្កេតចាប់ខ្លួនកណ្ដាលព្រលានយន្តហោះ LA បន្ទាប់ពីលោកទើបតែត្រឡប់មកពីសម្រាកលម្ហែកាយជាមួយភរិយានៅតំបន់ បាបេដូស។

ប៉ូលិសស៊ើបអង្កេតបានបញ្ជាក់ថា កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២២១ នៅវេលាម៉ោង ២២ និង ១៥ វិនាទី (ម៉ោងនៅអាមេរិក) បានកើតហេតុឈ្លោះគ្នា រហូតដល់បង្កឱ្យមានការវ៉ៃតប់គ្នា រវាងលោក Rocky ជាមួយអ្នកដែលស្គាល់គ្នា នៅបរិវេណ Selma Avenue និង Argyle Avenue ស្ថិតក្នុងតំបន់ Hollywood។ ប៉ូលិសបញ្ជាក់ទៀតថា ជម្លោះនេះបានបង្កឱ្យមានការបាញ់បោះយ៉ាងភ្ញាក់ផ្អើល ដល់ថ្នាក់មានអ្នករងរបួស។ មានបុរសជាជនសង្ស័យចំនួន ២នាក់ បានរត់គេចខ្លួនបាត់ បន្ទាប់កើតហេុតការណ៍ខាងលើ។

ដោយឡែកប៉ូលីសស៊ើបអង្កេតនៅក្នុងតំបន់បានរកឃើញថា បុរសជាសង្ស័យនោះគឺមានលោក Rocky ដែលជាស្វាមីរបស់តារាចម្រៀងស្រី Rihanna និងត្រូវបានចាប់ខ្លួននៅថ្ងៃនេះ ខណៈដែលតារាចម្រៀងស្រីរូបនេះ កំពុងពរពោះរៀបនឹងជិតសម្រាលផងដែរ៕

Telegram-Troryorng
Share.