បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរបានសម្រុកទៅរកការងារធ្វើនៅប្រទេសថៃកំពុងជាប់គាំងតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃ រងចាំរថយន្តមេខ្យល់ថៃ ក្នុងភូមសាស្រ្តស្រុកអារ័ញ្ញខេត្តស្រះកែវប្រទេសថៃ ដែលឈមភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

តាមព័ត៌មានពីពលរដ្ឋខ្មែរបានឲ្យដឹងនៅថ្ងៃទី24 ខែមេសា ឆ្នាំ2022ថា នៅពេលពួកគាត់ទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់ខ្មែរ ហើយជិះរថយន្តឈ្នួលដោយខ្លួនឯងចេញពីស្រុកដល់ចំណុចមេខ្យល់ណាត់ហើយត្រូវបង់លុយអោយមេខ្យល់ក្នុង1នាក់តំលៃបា6000បាត (ជាង70ម៉ឺនរៀល) ហើយមេខ្យល់យកឡានមក ដឹកបន្តត្រង់ចំណុចព្រំដែនខ្លាងាប់ និងមានមេខ្យល់ថៃចាំទទួលនាំឆ្លងដែនទៅដាក់ក្នុងចំការក្នុងទឹកដីថៃ រឺជូនដល់កន្លែងការងារធ្វើ។

ពលរដ្ឋខ្មែររូបនោះបានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃតាមច្រកភូមិសាស្ត្រខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ មានប្រមាណជាង40នាក់ ហើយត្រូវបានរថយន្តមេខ្យល់ថៃដឹកចេញជាបន្តបន្ទាប់ដោយក្រុមចេញមុន1ឡានចំនួន18នាក់ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកពលរដ្ឋខ្មែរបុកជាមួយរថយន្តធំបណ្តាលឲ្យស្លាប់ខ្មែរ១នាក់ ថៃ១នាក់ និងរបួសធ្ងន់.ស្រាល12នាក់ ជាពលរដ្ឋខ្មែរដែលកំពុងសម្រាកព្យា បាលនៅមន្ទីរពេទ្យខេត្តស្រះកែវប្រទេសថៃ។

ពលរដ្ឋខ្មែររូបនោះបានបញ្ជាក់ថា ក្រោយពលរដ្ឋខ្មែរជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍តម្រួតថៃរឹតបន្តតាមផ្លូវដោ យត្រួតពិនិត្យតឹងរឹងបណ្តាលជាប់គាំងតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃដេកចាំរថយន្តមេខ្យល់ថៃមកដឹកចេញនៅពេល យប់ពាក់កណ្តាលអាត្រាធ ទើបដឹកចេញជាបណ្តើរៗដោយរថយន្ត1គ្រឿងដឹកជិត20នាក់ហើយគេចពីតម្រួត ថៃតា មដងផ្លូវដែលប្រឈមគ្រោះថ្នាក់គ្រប់ពេល ព្រោះតែជីវភាពត្រូវតស៊ូទៅរកការងារធ្វើនៅប្រទេសថៃ។

ពាក់ព័ន្ធពលករខ្មែរដែលឆ្លងដែនដោយខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ815 ភូមិសាស្ត្រស្រុកម៉ាឡៃបានប្រាប់ថា កម្លាំងនគរបាលការពារព្រំដែនគោកលេខ815 បានសហការជាមួយកម្លាំងយោធាបានចេញល្បាតតាមបន្ទាត់ព្រំដែន និងឃាត់ពល រដ្ឋខ្មែរដែលបម្រុងលួចឆ្លងទៅរកការងារធ្វើនៅប្រទេសថៃជាបន្តបន្ទាប់ ដោយបានអ្វើការអប់រំ និងធ្វើកិច្ចសន្យា ចំណែកមេខ្យល់កំពុងស្រាវជ្រាវតាមចាប់ខ្លួនផងដែរ៕

អត្ថបទ៖ ប៉ោយប៉ែត

Telegram-Troryorng
Share.